ក្រុមបាល់ទះ Jakarta Bhayangkara Presisi របស់ឥណ្ឌូណេស៊ី នឹងត្រូវជួបក្រុមមកពីអ៊ីរ៉ង់ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃការប្រកួតបាល់ទះជើងឯកប្រចាំទ្វីបអាស៊ី 2024 Asian Men’s Club Volleyball Championship ដែលកំពុងប្រកួតនៅទីក្រុង Yazd ប្រទេសអ៊ីរ៉ង់។

កម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងនោះមាន៖
- គូទី១៖ Jakarta Bhayangkara Presisi (ឥណ្ឌូណេស៊ី) ប៉ះ Shahdab Yazd (អ៊ីរ៉ង់)
- គូទី២៖ Pavlodar Volleyball Club (កាហ្សាក់ស្ថាន) ប៉ះ Shahdab Yazd (អ៊ីរ៉ង់)

លទ្ធផលប្រកួតវគ្គ៨ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងនោះមាន៖
- គូទី១៖ Jakarta Bhayangkara Presisi (ឥណ្ឌូណេស៊ី) ៣-០ Al-Rayyan Sports Club (កាតារ)
- គូទី២៖ Kam Air (អាហ្វហ្គានីស្ថាន) ០-៣ Pavlodar Volleyball Club (កាហ្សាក់ស្ថាន)
- គូទី៣៖ Shahdab Yazd (អ៊ីរ៉ង់) ៣-០ Gas Al Janoob (អ៊ីរ៉ាក់)
- គូទី៤៖ Foolad Sirjan Iranian (អ៊ីរ៉ង់) ៣-០ Kuwait Sporting Club (គុយវ៉ែត)
*ការប្រកួតចាប់ផ្ដើមពីម៉ោង៥ល្ងាចតទៅ (ម៉ោងនៅអ៊ីរ៉ង់)
ពានរង្វាន់ Asian Men’s Club Volleyball Championship បង្កើតឡើងដំបូងនៅឆ្នាំ ១៩៩៩ ដោយប្រកួតរាល់១ឆ្នាំម្តង ប៉ុន្តែមានការកំណត់កូតាតាមជា៤តំបន់ក្នុងទ្វីបអាស៊ី ដោយក្នុងនោះមានអាស៊ីកណ្តាល, អាស៊ីខាងលិច, អាស៊ីខាងកើត និងអាស៊ីភាគអាគ្នេយ៍។ ក្លិបមកពីប្រទេសអ៊ីរ៉ង់ ឈ្នះពានរង្វាន់នេះច្រើនជាងគេ គឺរហូតដល់១៦ ដង ខណៈក្លិប Paykan Tehran ឈ្នះបាន៨ដងម្នាក់ឯង៕

