ក្រុមបាល់ទាត់ជម្រើសជាតិ ឥណ្ឌូណេស៊ី នាំមុខគេក្នុងតំបន់ ដោយស្ថិតក្នុង Top10 នៅអាស៊ី ជាមួយនឹងចំណាត់ថ្នាក់ទី៩ និងតម្លៃខ្លួនកីឡាករសរុប ១៦.៧៣លានអឺរ៉ូ ខណ:ជប៉ុន ស្ថិតនៅក្នុងបញ្ជីចំណាត់ថ្នាក់លេខ១ ជាក្រុមដែលមានតម្លៃខ្លួនកីឡាករសរុបថ្លៃជាងគេ ក្នុងចំណោម ២០ប្រទេសនៅតំបន់ស៊ី។ នេះបើយោងតាមតម្លៃទីផ្សារ ផ្អែកលើការធ្វើបច្ចុប្បន្នភាព នៅលើគេហទ័រ Transfermarkt នៅក្នុងខែកញ្ញា ឆ្នាំ២០២៤។

ដោយឡែកសម្រាប់ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ជាប់ចំណាត់ថ្នាក់ទី១៧ ជាមួយនឹងតម្លៃខ្លួនកីឡាករសរុប ៦.៨៣លានអឺរ៉ូ ប្រទេសថៃ ស្ថិតនៅលំដាប់ទី១៩ ដែលមានតម្លៃខ្លួនកីឡាករសរុប ៦.៤៣ លានអឺរ៉ូ ហើយ ម៉ាឡេស៊ី ឈរនៅចំណាត់ថ្នាក់ចុងក្រោយគេជាមួយនឹងតម្លៃខ្លួនកីឡាករសរុប ៦.៣៨លានអឺរ៉ូ។

ប្រទេសជប៉ុនបន្តកាន់កាប់ទីផ្សារសរុបខ្ពស់បំផុតនៅអាស៊ី មានដូចខាងក្រោម៖
-ជប៉ុន មានតម្លៃ ២៧៦.១៣លានអឺរ៉ូ
-កួរ៉េខាងត្បូង មានតម្លៃ ១៦៨.៥៣លានអឺរ៉ូ
-អ៊ីរ៉ង់ មានតម្លៃ ៤៦.៣៥លានអឺរ៉ូ
-អូស្រ្តាលី មានតម្លៃ ៤៣.២៣លានអឺរ៉ូ
-អេមីរ៉ាតអារ៉ាប់រួម មានតម្លៃ ៣៥.៨០លានអឺរ៉ូ
-អ៊ូបេគីស្ថាន មានតម្លៃ ៣៥.២៥លានអឺរ៉ូ
-អារ៉ាប៊ីសាអូឌីត មានតម្លៃ ២៩.៣៣លានអឺរ៉ូ
-កាតា មានតម្លៃ ១៩.៩៨លានអឺរ៉ូ
-**ឥណ្ឌូណេស៊ី មានតម្លៃ ១៦.៧៣លានអឺរ៉ូ
-ហ្សកដានី មានតម្លៃ ១៦.៧៣លានអឺរ៉ូ
-អ៊ីរ៉ាក់ មានតម្លៃ ១២.៤៣លានអឺរ៉ូ
-ចិន មានតម្លៃ ១១.០៣លានអឺរ៉ូ
-ប៉ារ៉ែន មានតម្លៃ ៩.១០លានអឺរ៉ូ
-ស៊ីរី មានតម្លៃ ៩លានអឺរ៉ូ
-ប៉ាឡេស្ទីន មានតម្លៃ ៨.៥៨លានអឺរ៉ូ
-អូម៉ង់ មានតម្លៃ ៧.៨៤លានអឺរ៉ូ
-**វៀតណាម មានតម្លៃ ៦.៨៣លានអឺរ៉ូ
-ឥណ្ឌា មានតម្លៃ ៦.៥៥លានអឺរ៉ូ
-**ថៃ មានតម្លៃ ៦.៤៣លានអឺរ៉ូ
-**ម៉ាឡេស៊ី មានតម្លៃ ៦.៣៨លានអឺរ៉ូ៕


