ភ្នំពេញក្រោន ណាហ្គាវើលដ៍ និងអង្គរថាយហ្គឺរ ជាក្រុមដែលមិនទាន់បរាជ័យសោះ គិតត្រឹមបញ្ចប់ការប្រកួតកាលពីថ្ងែទី១៥ កញ្ញា នៃលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥។

ឆ្លងកាត់ ៤ប្រកួតរបស់ភ្នំពេញក្រោន នៅដើមរដូវកាលថ្មីនេះ ដោយប្រកួតទី១ ឈ្នះវិសាខា ៤-២ ប្រកួតទី២ ឈ្នះ Tiffy Army ២-១ ប្រកួតទី៣ ឈ្នះបឹងកេត ២-១ និងប្រកួតទី៤ឈ្នះគរីវង់ ៦-០ កាលពីថ្ងែទី១៥ កញ្ញា។

ងាកមកណាហ្គាវើលដ៍វិញ ឆ្លងកាត់ ៣ប្រកួតរួចមក ដោយប្រកួតទី១ បានយកឈ្នះគិរីវង់សុខសែនជ័យ ២-០ និងប្រកួតទី២ បានយកឈ្នះវិសាខា ១-០ និងចុងក្រោយប្រកួទី៣ បានយកឈ្នះបឹងកេត ក្នុងលទ្ធផល ៣-១ កាលពីថ្ងែទី១៥ កញ្ញា។

ដោយឡែកសម្រាប់អង្គរថាយហ្គឺរ ប្រកួតទី១ ឈ្នះក្រសួងមហាផ្ទៃ ១-០ ប្រកួតទី២ ឈ្នះ Tiffy Army ២-១ និងប្រកួតទី៣ បានយកឈ្នះ ISI ដង្កោសែនជ័យ ២-០ កាលពីថ្ងែទី១៥ កញ្ញា។
តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី៤៖

ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៤-២៥ នេះមានសមាជិកចំនួន១១ក្រុម ដោយប្រកួតប្រជែងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដោយតម្រូវក្រុមជាសមាជិកប្រកួតវិលជុំសន្សំពិន្ទុចំនួន២ជើង ហើយក្រុមចំណាត់ថ្នាក់លេខ១ដល់លេខ៦ បន្តប្រកួតយកជើងឯក ខណៈក្រុមលេខ៧ ដល់១១ ត្រូវប្រកួតយកចំណាត់ថ្នាក់៕

