លោក Keisuke Honda អតីតអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ បន្ទាប់ពីក្រុមហ៊ុនឧបត្ថម្ភពាណិជ្ជកម្ម​ របស់សហរដ្ឋអាមេរិកមួយ បានសម្រេចចិត្តផ្អាកកិច្ចសន្យាផ្សព្វផ្សាយពាណិជ្ជកម្មជាមួយលោក ដោយ​សារតែលោកបានធ្លាប់និយាយជាសាធារណៈថា លោកចង់ឃើញក្រុមជម្រើសជាតិអ៊ីរ៉ង់ ទទួលបានសិទ្ធិ និងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ World Cup 2026 ដែលអាមេរិក ម៉ិកស៊ិក និងកាណាដា ជា ជាសហម្ចាស់ផ្ទះ។

បើទោះជាលោកត្រូវបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួនក៏ដោយ ក៏អតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា រូបនេះ មិនបានស្តាយក្រោយឡើយ ថែមទាំងបានតបទៅវិញបែបនេះ៖ «យើងសុខចិត្តមិនធ្វើអ្វីប្រសើរជាងទទួលយកលុយពីក្រុមហ៊ុនដែលមិនអើពើនឹងខ្លឹមសារ និងធ្វើការសម្រេចចិត្តមិនល្អ នោះឡើយ»។

លោក Honda បានបន្តថា «សារៈសំខាន់នៃកីឡាបាល់ទាត់ គឺការរួបរួម និងការផ្តល់ឱកាសឱ្យគ្រប់ជាតិសាសន៍ ដោយមិនគួរយកបញ្ហានយោបាយមកលាយឡំគ្នានោះឡើយ។

សូមជម្រាបថា លោក Keisuke Honda ធ្លាប់បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup បានចំនួនបីសម័យកាល។ ស្របពេលបុរសវ័យ៣៩ឆ្នាំរូបនេះ ក៏ធ្លាប់បានចូលរួមដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្នុងនាមជាអ្នកចាត់ការទូទៅ នៅអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ព្រមទាំងបានដឹកនាំក្រុមយុវជនអាយុក្រោម ២៣ឆ្នាំប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ជាម្ចាស់ផ្ទះថែមទៀតផង៕

https://troryorng.com/
Share.