នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីរាយនាមកីឡាករ២៣នាក់ចុងក្រោយ ត្រៀមចូលរួមពានរង្វាន់ជើងឯកទ្វីបអាសុីអាយុក្រោម២០ឆ្នាំ វគ្គជម្រុះ AFC U20 Asian Cup China PR 2025™ Qualifiers Group B ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី២១ ដល់២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅចិនតៃបុិ។

ខាងក្រោមនេះគឺជាកីឡាករ២៣នាក់ចុងក្រោយ៖

ក្រោមការដឹកនាំរបស់លោក Koji Gyotoku ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ ស្ថិតនៅពូល B ជាមួយអ៊ូសបេគីស្ថាន, បារ៉ែន, ចិនតៃប៉ិ និងនេប៉ាល់។

ខាងក្រោមនេះគឺជាកាលវិភាគការប្រកួត៖

  • ថ្ងៃទី២១ កញ្ញា៖ នេប៉ាល់ ជួប កម្ពុជា នៅកីឡដ្ឋាន Fu Jen Catholic University
  • ថ្ងៃទី២៣ កញ្ញា៖ កម្ពុជា ជួប អ៊ូសបេគីស្ថាន នៅកីឡដ្ឋាន Fu Jen Catholic University
  • ថ្ងៃទី២៥ កញ្ញា៖ បារ៉ែន ជួប កម្ពុជា នៅកីឡដ្ឋាន Fu Jen Catholic University
  • ថ្ងៃទី២៩ កញ្ញា៖ កម្ពុជា ជួប ចិនតៃប៉ិ នៅកីឡដ្ឋាន Fu Jen Catholic University៕
Share.