ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦ បាន​បញ្ចប់កាលពីថ្ងៃទី១ ខែមីនា នៅក្នុងសាលបាល់ទះ នៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ជាម្ចាស់ជើងឯក វិញ្ញាបុរស ខណៈក្រុម​បាល់ទះអក​សមុទ្រជាម្ចាស់ជើងឯក វិញ្ញានារី។

លោក​ អាំង​ សិរី​ពិសិដ្ឋ​ អនុប្រធាន​សហព័ន្ធ​ និង​ជា​អគ្គលេខាធិការ​ សហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​មាន​ប្រសាសន៍​ថា៖ ពានសម្តេចក្រឡាហោម និងតេជោលីគ នឹងផ្ដល់ឱកាសឱ្យសហព័ន្ធ សម្លឹកមើលគុណភាពកីឡាករដើម្បីជ្រើសទៅប្រកួត Sea V.League៖

គួរ​បញ្ជាក់​ផង​ដែរថា តាម​ការ​គ្រោង​ទុក សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ពាន​រង្វាន់ Sea V។League ឆ្នាំ២០២៦ នឹង​មាន​ ៥ប្រទេស​ចូលរួម​ប្រជែង​ រួម​មាន៖ កម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ និង​វៀតណាម ស្រប​ពេល​ការប្រកួត​ជើង​ទី១ នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ហ្វីលីពីន ខណ:​ជើ​ង​ទី២ នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

ចំណាត់​ថ្នាក់​ ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦

វិញ្ញាសានារី

  • លេខ១៖ ក្លិបកីឡាបាល់ទះអកសមុទ្រ
  • លេខ២៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
  • លេខ៣៖ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ
  • លេខ៤៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់

វិញ្ញាសាបុរស

  • លេខ១៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
  • លេខ២៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកោះកុង
  • លេខ៣៖ សមាគមកីឡាបាល់ទះវិសាខា
  • លេខ៤៖ ក្លិបកីឡាបាល់ទះកងពលធំអន្តរាគមន៍លេខ៣

សូមបញ្ជាក់ថា ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦ បានចាប់ផ្តើមប្រកួត​កាល​ពី​ថ្ងៃទី៧ ខែកុម្ភ: ដោយមាន ៣២សមាគម-ក្លិប មក​ពី ២៥រាជ​ធានី-ខេត្តទូទាំងប្រទេសកម្ពុជាចូលរួមប្រកួត ចំពោះផ្នែកបុរស និង៨សមាគម-ក្លិប សម្រាប់​ផ្នែកនារី បានបញ្ចប់ទៅវិញនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ៕

Share.