ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦ បាន​បញ្ចប់កាលពីថ្ងៃទី១ ខែមីនា នៅក្នុងសាលបាល់ទះ នៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ជាម្ចាស់ជើងឯក វិញ្ញាបុរស ខណៈក្រុម​បាល់ទះអក​សមុទ្រជាម្ចាស់ជើងឯក វិញ្ញានារី។

ឯកឧត្តម ឧត្តមសេនីយឯក ជួន ណារិន្ទ ប្រធានក្លិប ស្នងការរាជធានីភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ការគ្រងជើងឯក ពានសម្តេចក្រឡាហោម បង្ហាញពីការរួម​ចំណែក អភិវឌ្ឍ កីឡាជាតិ និងថ្នាលយុវជនឆ្ពោះ ទៅជម្រើស ជាតិ៖

ចមណាត់​ថ្នាក់​ ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦

វិញ្ញាសានារី

  • លេខ១៖ ក្លិបកីឡាបាល់ទះអកសមុទ្រ
  • លេខ២៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
  • លេខ៣៖ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ
  • លេខ៤៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់

វិញ្ញាសាបុរស

  • លេខ១៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
  • លេខ២៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកោះកុង
  • លេខ៣៖ សមាគមកីឡាបាល់ទះវិសាខា
  • លេខ៤៖ ក្លិបកីឡាបាល់ទះកងពលធំអន្តរាគមន៍លេខ៣

សូមបញ្ជាក់ថា ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦ បានចាប់ផ្តើមប្រកួត​កាល​ពី​ថ្ងៃទី៧ ខែកុម្ភ: ដោយមាន ៣២សមាគម-ក្លិប មក​ពី ២៥រាជ​ធានី-ខេត្តទូទាំងប្រទេសកម្ពុជាចូលរួមប្រកួត ចំពោះផ្នែកបុរស និង៨សមាគម-ក្លិប សម្រាប់​ផ្នែកនារី បានបញ្ចប់ទៅវិញនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ៕

Share.