បឹងកេត ជួបជាមួយកងយោធពលខេមរភូមិន្ទ ខណ:វិសាខា ជួបណាហ្គាវើលដ៍ ប្រកួតជើងទី១ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៩ ឆ្នាំ២០២៥-២៦ វគ្គ៨ក្រុមចុងក្រោយ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ចាប់ផ្ដើមនៅម៉ោង ៦:០០នាទីល្ងាច។


លទ្ធផលការប្រកួតវគ្គ៨ក្រុម៖
ជើងទី១
- ២៥ កុម្ភ: ២០២៦៖ គីរីវង់សុខសែនជ័យ ២-១ ព្រះខ័នរាជស្វាយរៀង
- ២៥ កុម្ភ: ២០២៦៖ អាយអេសអាយ ដង្កោសែនជ័យ ២-២ ភ្នំពេញក្រោន
- ៤ មីនា ២០២៦៖ កងយោធពលខេមរភូមិន្ទ ប៉ះ បឹងកេត នៅកីឡដ្ឋានស្តាតចាស់
- ៤ មីនា ២០២៦៖ ណាហ្គាវើលដ៍ ប៉ះ វិសាខា នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ
ជើងទី២
- ១១ មីនា ២០២៦៖ បឹងកេត ប៉ះ កងយោធពលខេមរភូមិន្ទ នៅពហុកីឡដ្ឋានជាតិ
- ១១ មីនា ២០២៦៖ វិសាខា ប៉ះ ណាហ្គាវើលដ៍ នៅកីឡដ្ឋានវិសាខា
- ១៨ មីនា ២០២៦៖ ព្រះខ័នរាជស្វាយរៀង ប៉ះ គីរីវង់សុខសែនជ័យ (ជើងទី១ ១-២)
- ១៨ មីនា ២០២៦៖ ភ្នំពេញក្រោន ប៉ះ អាយអេសអាយ ដង្កោសែនជ័យ (ជើងទី១ ២-២)

ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៩ ចាប់ផ្តើមពីថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដោយតម្រូវឱ្យក្រុមទាំង១៦ ប្រកួតប៉ះដៃគូចំនួន២ជើង ក្នុងនិងក្រៅដី។
ក្រុមទាំង១៦ ដែលមានគ្រាប់បាល់ច្រើនជាងគេសរុបទាំងពីរជើង នឹងឡើងទៅវគ្គបន្ត ដោយគិតពីវគ្គ១៦ក្រុម ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈវគ្គផ្តាច់ព្រ័ត្រ គឺធ្វើតែមួយជើងទេ នៅទឹកដីកណ្តាល។
សូមរំឭកថា ក្រុមមន្ទីរ អយក ខេត្តកំពង់ចាម ម្ចាស់ជើងឯក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ ក្រោយយកឈ្នះក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ធ្នូ ២០២៥។
សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ថ្នាក់ជាតិ ត្រូវរៀបចំឡើងតាំងពីឆ្នាំ២០១៧ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកបានច្រើនជាងគេ ៥លើក ក្រសួងការពារជាតិ វិសាខា បានចំនួន៣លើក ភ្នំពេញក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

