ព្រឹត្តិការណ៍​ពានរង្វាន់បាល់ទះ​ផ្នែកបុរស់ពិភពលោក 2025 FIVB Volleyball Men’s World Championship បានរកឃើញ ៣២ប្រទេស​ទៅជុំផ្តាច់ព្រ័ត្ររួច​ហើយ សម្រាប់ប្រកួតប្រជែងនៅឆ្នាំ២០២៥ ខាងមុខ ក្នុងនោះឃើញថា​ក្រុមម្ចាស់ផ្ទះហ្វីលីពីន ស្ថិតនៅពូល A ជាមួយក្រុមខ្លាំងអ៉ីរ៉ង់, អេហ្ស៊ីប និងទុយណេស៊ី។

សម្រាប់ប្រទេសទាំង ៣២ដែលត្រៀមចូលរួមការប្រកួតជុំផ្តាច់ព្រ័ត្រពានរង្វាន់ ផ្នែកបុរស់ពិភពលោក
2025 FIVB Volleyball Men’s World Championship រួមមាន៖ ម្ចាស់ផ្ទះហ្វីលីពីន, អ៊ីតាលី, ជប៉ុន, អ៊ីរ៉ង់, កាតា, ប្រេស៊ីល, អាហ្សង់ទីន, កូឡុំប៊ី, អាមេរិក, កាណាដា, គុយបា, អេហ្ស៊ីប, អាល់ហ្សេរី, ប៉ូឡូញ, ស្លូវេនី, បានរាំង, និងលីប៊ី។

សម្រាប់ការប្រកួតពានរង្វាន់បាល់ទះ ផ្នែកនាបុរស់កម្រិតពិភពលោក ឆ្នាំ២០២៥ គឺជាលើកដំបូង ដែល​នឹង​ត្រូវ​បាន​នឹងត្រូវបានរៀបចំឡើងនៅប្រទេសហ្វីលីពីន ដែលគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ។

ក្នុងការរៀបចំពានរង្វាន់នេះចំនួន ២០លើកកន្លងមក គឺអ៊ីតាលី បានចំនួន ៣លើក អាហ្សង់ទីន ប្រេស៊ីល ប៊ុលការី ឆេកូស្លូវ៉ាគី បារាំង ជប៉ុន ប៉ូឡូញ សហភាពសូវៀត បានចំនួន ២លើក ក្រិក ម៊ិកសិក និងស្លូវ៉ានី បាន​ចំនួន ១លើក។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកបុរស់ពិភពលោក 2025 FIVB Volleyball Men’s World Championship ត្រូវបានរៀបចំឡើងដំបូងនៅឆ្នាំ១៩៤៩ ធ្វើឡើងចំនួន ៤ឆ្នាំម្ដង ដោយសហភាព​សូវៀត ធ្លាប់ឈ្នះជើងឯកចំនួន ៦លើក អ៊ីតាលី ៤លើក ប្រេស៊ីល និងប៉ូឡូញ ៣លើក ឆេកូស្លូវ៉ាគី ២លើក អាមេរិក និងអាល្លឺម៉ង់ខាងកើត ១លើក៕

Share.