ក្រុមការពារតំណែងជើងឯកឆ្នាំចាស់ គឺក្រុមជម្រើសជាតិវៀតណាម បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រម្តងទៀត ក្រោយទម្លាក់ក្រុមជម្រើសជាតិម៉ាឡេស៊ី ដោយលទ្ធផលសរុបទាំងពីជើង ៤-០ ។

កាលពីជើងទី១ ក្រុមជម្រើសជាតិវៀតណាម បានយកឈ្នះ ២-០ ក្រុមជម្រើសជាតិម៉ាឡេស៊ី កាលពីថ្ងៃទី១៦ ខែសីហា នៅក្នុងកីឡដ្ឋាន Kuala Lumpur Stadium និងជើងទី២ ដោយលទ្ធផល ២-០ កាលពីថ្ងៃទី១៩ ខែសីហា នៅក្នុងកីឡដ្ឋាន  Mỹ Đình National Stadium ប្រទេសវៀតណាម ។

គិតត្រឹមវគ្គ៤ក្រុមចុងក្រោយ កីឡាករ ជាប់ឈ្មោះជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេ សរុបចំនួន៥គ្រាប់។

ដូចនេះក្រុមខ្លាំងវៀតណាម នឹងត្រៀមប្រកួតការពារតំណែងជើងឯកឆ្នាំចាស់របស់ខ្លួន ទល់នឹងក្រុមជម្រើសជាតិថៃ នៅវគ្គផ្តាច់ព្រ័ត្រ ខណៈប្រកួតសំខាន់នោះគឺធ្វើឡើងចំនួន២ជើង ក្នុងនិងក្រៅដី។

ព្រឹត្តិកាណ៍ប្រកួត​បាល់ទាត់បុរសជើងឯកអាស៊ាន ដែលប្ដូរឈ្មោះថ្មីតាមម្ចាស់ឧបត្ថម្ភ ASEAN Hyundai Cup ឆ្នាំ២០២៦ ចាប់ផ្ដើមពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ពោលគឺចំពេលដែលលីគនៃប្រទេសក្នុងតំបន់អាស៊ានទាំង១១ សម្រាក។

គួររំលឹកថា ពាននេះជាទូទៅច្រើនធ្វើឡើងនៅចុងឆ្នាំ អំឡុងខែវិច្ឆិកា ដល់ខែធ្នូ ខណៈពីពេលនេះទៅ លេងពាក់កណ្ដាលឆ្នាំដ់ម្បីឱ្យស្របទៅនឹងប្រតិទិន FIFA Day ផងដែរ។

  • វគ្គជម្រុះ៖ ថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦
  • Knockout Stage (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងក្រៅដី និងផ្តាច់ព្រ័ត្រ)៖ ថ្ងៃទី១៥ ដល់ ២៦ ខែសីហា ឆ្នាំ២០២៦

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកប្រចាំតំបន់ ASEAN Championship បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ១៩៩៦ ធ្វើឡើងរៀងរាល់​២ឆ្នាំម្ដង ​ថៃ គ្រងជើងឯក​បាន​ច្រើនជាងគេ ចំនួន ៧លើក (១៩៩៦, ២០០០, ២០០២, ២០១៤, ២០១៦, ២០២០, ២០២២) សិង្ហបុរី ចំនួន ៤លើក (១៩៩៨, ២០០៤, ២០០៧, ២០១២) និងវៀតណាម ចំនួន ៣លើក ២០០៨, ២០១៨, ២០២៤៕

Share.