ក្រុម​បាល់ទះ Foolad Sirjan ​មកពី​អ៊ីរ៉ង់ យក​ឈ្នះក្រុម Shahdab Yazd មកពីអ៊ីរ៉ង់ ដូច​គ្នា ដណ្ដើម​បាន​មេដាយ​មាស នៃការ​ប្រកួត​បាល់ទះ​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2024 Asian Men’s Club Volleyball Championship ដែល​បាន​រៀបចំឡើងនៅ​ទីក្រុង Yazd ប្រទេស​អ៊ីរ៉ង់​។

លទ្ធផល​វគ្គផ្ដាច់ព្រ័ត្រ និងដណ្ដើមចំណាត់​ថ្នាក់​លេខ៣៖

  • ដណ្ដើមជើង​ឯក៖ Shahdab Yazd (អ៊ីរ៉ង់) ០-៣ Foolad Sirjan (អ៊ីរ៉ង់) (20–25 18–25 23–25)
  • ដណ្ដើមចំណាត់​ថ្នាក់លេខ៣៖ Jakarta Bhayangkara Presisi (ឥណ្ឌូណេស៊ី) ៣-០ Pavlodar Volleyball Club (កាហ្សាក់ស្ថាន) (25–15, 25–14, 25–19 )

សម្រាប់​ចំណាត់​ថ្នាក់ ក្រុម​ទាំង ៨រួម​មាន ដូច​ខាង​ក្រោម៖

  • មេដាយមាស៖ ក្រុម Foolad Sirjan (អ៊ីរ៉ង់)
  • មេដាយប្រាក់៖ ក្រុម Shahdab Yazd (អ៊ីរ៉ង់)
  • មេដាយសំរឺទ្ធ៖ ក្រុម Indonesia Jakarta Bhayangkara Presisi​ (ឥណ្ឌូណេស៊ី)
  • លេខ៤៖ ក្រុម Pavlodar Volleyball Club (កាហ្សាក់ស្ថាន)
  • លេខ៥៖ ក្រុម Al Rayyan (កាតា)
  • លេខ៦៖ ក្រុម South Gas (អ៊ីរ៉ាក់)
  • លេខ៧៖ ក្រុម Kam Air (អាហ្វហ្គានីស្ថាន)
  • លេខ៨៖ ក្រុម Kuwait SC (គុយវែត)

សម្រាប់ពានរង្វាន់ Asian Men’s Club Volleyball Championship 2024 បានចាប់ផ្តើមចន្លោះកាល​ពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែកញ្ញា នៅទីក្រុង Yazd ប្រទេសអ៊ីរ៉ង់។

ពានរង្វាន់ Asian Men’s Club Volleyball Championship បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ ១៩៩៩ ដោយ​ប្រកួត​រាល់​១​ឆ្នាំ​ម្តង ប៉ុន្តែ​មាន​ការ​កំណត់​កូតា​តាម​​ជា​៤​តំបន់​ក្នុង​ទ្វីប​អាស៊ី ដោយ​ក្នុង​នោះ​មាន​​អាស៊ី​កណ្តាល, អាស៊ី​ខាង​លិច, អាស៊ី​ខាង​កើត និង​អាស៊ី​ភាគ​អាគ្នេយ៍។ ក្លិប​មក​ពី​ប្រទេស​អ៊ីរ៉ង់ ឈ្នះ​ពានរង្វាន់​នេះ​​ច្រើន​ជាង​គេ គឺ​រហូត​ដល់​១៦ ដង ខណៈ​ក្លិប Paykan Tehran ឈ្នះ​បាន​៨ដង​ម្នាក់​ឯង៕

Share.