យោងតាមប្រកាសផេកផ្លូវការរបស់កម្មវិធីប្រកួតសម្រស់ដ៏ធំមួយរបស់កម្ពុជា Miss Grand Cambodia 2021 នឹងធ្វើការប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះហើយ។
កម្មវិធីប្រកួតសម្រស់ដែលតម្រូវឱ្យបេក្ខភាពចូលរួមប្រកួតត្រូវតែជានារីនៅលីវ មានអាយុចាប់ពី១៨ដល់២៧ឆ្នាំ មានកម្ពស់ចាប់ពី១,៧០សង់ទីម៉ែត្រ មានចំណេះដឹងចប់បាក់ឌុប (ថ្នាក់ទី១២) ហើយមានចំណេះដឹងភាសាបរទេស (អង់គ្លេស) អាចប្រើការបាន ជាពិសេសត្រូវមានអត្តចរិតស្លូតបូត សុភាពរាបសារ និងចេះគោរពពេលវេលាធ្វើការងារ។
![](https://troryorng.com/wp-content/uploads/2021/09/241757572_408968687321814_6229806241199196657_n.jpg)
កម្មវិធីនេះបានទទួលពាក្យប្រកួតចាប់តាំងពីថ្ងៃទី០១ ខែកក្កដា ដល់ ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ ដោយកំណត់យកថ្ងៃទី២៥ ខែកញ្ញា ជាថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ។
កម្មវិធីប្រកួតផ្ដាច់ព្រ័ត្រនឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ និងផេកផ្លូវការ Miss Grand Cambodia ក៏ដូចជា Channel Youtube Miss Grand Cambodia រយៈពេល៥ម៉ោងពេញ ដោយចាប់ផ្ដើមពីម៉ោង៧ យប់រហូតដល់ម៉ោង១១យប់។
រំលឹកឡើងវិញកាលពីឆ្នាំ២០២០ កញ្ញា សេង រដ្ឋា គឺជាម្ចាស់មកុដ Miss Grand Cambodia 2020 ប៉ុន្តែដោយសារមានបញ្ហាចម្រូងចម្រាស់ជាមួយនឹងលោក អ៊ិន សុភិន ធ្វើឱ្យកញ្ញារបូតមកុដនេះឱ្យទៅស្រីស្អាត លីវ ជីលី ក្ដោបតំណែងចេញទៅប្រកួតនៅប្រទេសថៃជំនួសវិញ។
![](https://troryorng.com/wp-content/uploads/2021/09/240784281_407393130812703_7197458433485417542_n.jpg)
Miss Grand International ឆ្នាំ២០២១ នេះ បានប្រាកដថានឹងប្រារព្ធធ្វើឡើងនៅក្នុងប្រទេសថៃនាទឹកដីខេត្តមាត់សមុទ្រ ភូកេត ព្រះរាជាណាចក្រថៃ បន្ទាប់មានដំណឹងថាអាចនឹងធ្វើនៅប្រទេស ឥណ្ឌូនេស៊ី ហ្វីលីពីន និងកម្ពុជាកន្លងមកម៕
![Telegram-Troryorng](https://troryorng.com/wp-content/uploads/2021/05/Troryorng-Telegram-1-1024x126.jpeg)