CFU Gaming បន្តរក្សាតំណែងកំពូលតរាង បន្ទាប់ពី​យក​ឈ្នះ See You Soon និង Duck Rice ក្នុង​ជំនួប​សប្ដាហ៍ទី៤ នៃការ​ប្រកួត The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) រដូវ​កាល​ទី៧។

ក្រុម CFU Gaming បន្ត​ឈរកំពូល​តារាង ក្រោយ​យក​ឈ្នះក្នុងប្រកួត​ចុង​ក្រោយលើកក្រុម See You Soon ២-០ និងយក​ឈ្នះ Duck Rice ២-១ ។ ត្រឹម​សប្ដាហ៍ទី៤ ក្រុម CFU Gaming នៅ​តែ​បន្ត​ឈរកំពូល​តារាង​ ក្រោយ​ឆ្លង​កាត់ ៧ប្រកួត ឈ្នះ១៣ហ្គេម និងចាញ់​តែ ៣ហ្គេមប៉ុណ្ណោះ។

តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី៤៖

ការប្រកួត MPL-KH រដូវ​កាល​ទី៧ មានការចូលរួមពី ៨ក្រុម​ខ្លាំ​ហើយ​បាន​ប្រមូលផ្តុំ​ទៅដោយ​កីឡាករ​អាជីព​ទាំង​ក្នុង និងកីឡាករអាជីពពីបរទេសចូលរួម​រួម​មាន៖ ក្រុម See You Soon, Galaxy Legends, Team Flash KH, CFU Gaming, Duck Rice Esport, PRO Esports, Team Max និងក្រុម Team SV។

សម្រាប់​ក្រុម​ជើង​ឯក​នៅក្នុង​ការប្រកួត​ MPL KH រដូវកាលទី៧នេះ នឹង​ទទួល​បាន​កៅអី​ទៅចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ M6 World Championship ដែលប្រព្រឹត្តិទៅនៅ​ទីក្រុង Kuala Lumpur ប្រទេស​ម៉ាឡេស៊ី នាអំឡុងខែវិច្ឆិកា រហូតដល់ខែធ្នូ ចុង​ឆ្នាំ២០២៥នេះ ខណ:មានប្រាក់រង្វាន់សរុបប្រមាណជា ១លាន​ដុល្លារ៕

Share.