កីឡាករ eFootball ចំនួន ៥រូប​ មក​ពី​ក្លិប​ ៥នៅ​អុីខេមបូឌានព្រីមៀរលីគឆ្នាំ២០២៤/២៥ បានលេង​តំណាង​ឱ្យកម្ពុជា ​ប្រកួត​មិត្តភាពអន្តរជាតិ ជាមួយ​ក្រុមមីយ៉ាន់ម៉ា បាន​បញ្ចប់​ទៅ​ដោយជោគជ័យ ដែល​ជាត្រៀម​ការប្រកួត​បើករដូវកាល​ថ្មី នៃពានរង្វាន់អុីខេមបូឌានព្រីមៀរលីគឆ្នាំ២០២៤/២៥ ដែល​ជាការប្រកួតលីគ ក្នុងវញ្ញាសារ Console។

ការប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមកម្ពុជា ប្រកួតជាមួយ ក្រុមមកមីយ៉ាន់ម៉ា ​ត្រូវ​ធ្វើឡើង​កាល​ពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ដោយ​បញ្ចប់​ទៅ​លទ្ធផល​ដូច​ខាង​ក្រោម៖

សម្រាប់​សមាសភាពកីឡាករ ៥រូប មកពីក្លឹបបាល់ទាត់ទាំង៥ ដែលត្រៀមលេងតំណាង​ឱ្យកម្ពុជាមាន មកពីក្លិបបាល់ទាត់គិរីវង់ សុខសែនជ័យ, ក្លិបបាល់ទាត់ Tiffy Army, ក្លិបាបាល់ទាត់ភ្នំពេញក្រោន, ក្លិបបាល់ទាត់បឹងកេត និងក្លិបបាល់ទាត់ណាហ្គាវើលដ៍។

គួរ​បញ្ជាក់ថា ពានរង្វាន់អុីខេមបូឌានព្រីមៀរលីគឆ្នាំ២០២៤/២៥ ដែល​ជាការប្រកួតលីគ ក្នុងវញ្ញាសារ Console បញ្ជី​ឈ្មោះកីឡាករ និងក្លឹបបាល់ទាត់កម្ពុជាទាំង ១១ នៅ​លីគកំពូលកកម្ពុជា នឹង​ត្រូវ​ចាប់ឆ្នោត រួច​រាល់​កាល​ពី​ថ្ងៃទី២៥ ខែកញ្ញា នៅសណ្ឋាគារ Fairfield by Marriott ខណ: ការប្រកួត នឹងចាប់ផ្តើមពីថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤​ខាងមុខ​នេះ៕

Share.