ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Koji Gyotoku គ្រូបង្វឹកជនជាតិជប៉ុន នឹងបើកទ្វាពហុកីឡដ្ឋានជាតិ ដើម្បីទទួលក្រុមឆាយនីសតៃបុិ ក្នុងជំនួបមិត្តភាពអន្តរជាតិ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ វេលាម៉ោង ៧:០០យប់។

លោក KOJI GYOTOKU គ្រូបង្វឹកក្រុមជម្រើសកម្ពុជា ក៏បានបង្ហាញចំណាប់អារម្មណ៍ ត្រៀមការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងឆាយនីសតៃបុិ នៅល្ងាចនេះថា៖

ប្រវត្តិជួបគ្នា ៣លើកចុងក្រោយរវាងក្រុមកម្ពុជា និងឆាយនីសតៃបុិ៖
- ៨ តុលា ២០១៤ ឆាយនីសតៃបុិ ០-២ កម្ពុជា មិត្តភាពអន្តរជាតិ
- ២ មិថុនា ២០១៦ ឆាយនីសតៃបុិ ២-២ កម្ពុជា AFC Asian Cup
- ៧ មិថុនា ២០១៦ កម្ពុជា ២-០ ឆាយនីសតៃបុិ AFC Asian Cup។
ក្រោយចប់ការប្រកួតទល់នឹងឆាយនីសតៃបុិ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបហុងកុង នៅកីឡដ្ឋាន Hong Kong ការប្រកួតមិត្តភាពអន្តរជាតិ។

គួរដឹងថានេះគឺជាត្រៀមខ្លួនសម្រាប់ពានរង្វាន់ 2024 ASEAN Championship (AFF Mitsubishi Electric Cup) ដែលគ្រោងនឹងចាប់ផ្តើម (ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥) ដោយកម្ពុជា ស្ថិតនៅពូល A ជាមួយថៃ, ម៉ាឡេស៊ី, សិង្ហបុរី និង ប្រ៊ុយណេ/ទីម័រខាងកើត៕


