កីឡាករ eFootball ​តំណាង​ក្លិប​ទាំង ១១នៅលីគកំពូលកម្ពុជា ត្រៀម​ប្រកួត​ប្រជែង​ពាន​អុីខេមបូឌានព្រីមៀរលីគឆ្នាំ២០២៤/២៥ ដែល​នឹង​ចាប់​ផ្ដើម​ប្រកួត​សប្ដាហ៍ទី១ នៅ​ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤។

ការ​ប្រកួត​អុីខេមបូឌានព្រីមៀរលីគឆ្នាំ២០២៤/២៥ វិញ្ញាសា Console នឹង​ធ្វើ​ឡើង​នៅទីតាំងផ្សាទំនើប U Mall Phnom Penh ចាប់ផ្តើមប្រកួត ម៉ោង ៥:០០ល្ងាច​តទៅ។ កម្មវិធីប្រកួតសប្តាហ៍ទី១ មាន​ដូច​ខាង​ក្រោម៖


ពានរង្វាន់អុីខេមបូឌានព្រីមៀរលីគឆ្នាំ២០២៤/២៥ ដែល​ជាការប្រកួតលីគ ក្នុងវញ្ញាសារ Console បញ្ជី​ឈ្មោះកីឡាករ និងក្លឹបបាល់ទាត់កម្ពុជាទាំង ១១ នៅ​លីគកំពូលកកម្ពុជា នឹង​ត្រូវ​ចាប់ឆ្នោត រួច​រាល់​កាល​ពី​ថ្ងៃទី២៥ ខែកញ្ញា នៅសណ្ឋាគារ Fairfield by Marriott ខណ: ការប្រកួត នឹងចាប់ផ្តើមពីថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤​ខាងមុខ​នេះ។

គួរបញ្ជាក់ថា សម្រាប់​ការប្រកួត អ៊ីខេមបូឌានព្រីមៀរលីគ រដូវ​កាល​ឆ្នាំ២០២៣ /២៤ ​ម្ចាស់​ជើងឯក បាន​ទៅ​លើកកីឡាករ ទឹម វង្សរ៉ាវុទ្ធ (Tim Vongravuth) របស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ក្រោយ​យក​ឈ្នះ​លើក​កីឡាករ កីឡា​ករ Mot Ly តំណាង​ក្រុម​ព្រៃវែង កាល​ពី​ថ្ងៃទី១៧ មីនា នៅទីលាន The Blue Sports Center៕

Share.