ថ្វីត្បិតតែកម្មវិធីបង្កើតដោយកូនខ្មែរ Miss Planet International 2024 រៀបចំការប្រកួតធំ នៅអំឡុងខែវិច្ឆិកា ខាងមុខនេះ ប៉ុន្តែកម្មវិធីបានផ្ដើមទម្លាយបេក្ខភាពម្ដងមួយៗ ដោយក្នុងចំណោមនោះបេក្ខភាពតំណាងឱ្យ អេមីរ៉ាត់អារ៉ាប់រួម កំពុងមានការចាប់អារម្មណ៍ខ្លាំង ព្រោះមានទាំងសម្រស់ និងប្រជាប្រិយភាពខ្លាំង។
បេក្ខភាព Miss Planet តំណាងអោយប្រទេស The United Arab Emirates បច្ចុប្បន្នគឺជា influencer និងជាតារា Model មិនតែប៉ុណ្ណោះ នាងក៏ជាសេដ្ឋីនីវ័យក្មេងដែលមាន Clinic កែសម្ផស្សដ៏ធំមួយនៅក្នុងដៃថែមទៀតផង។ ក្រៅពីមុខជំនួញ នាងក៏បានចូលរួមការងារសិល្បៈនិងចូលរួមកម្មវិធីធំៗកម្រិតពិភពលោកជាច្រេីនដូចជា Venice film Festival , និង Festival de Cannes ជាដើម។
អ្វីដែលកាន់តែពិសេសសម្រាប់បេក្ខភាពរូបនេះនាងមានអ្នក Followers រហូតដល់ទៅជិត 10M នៅលើបណ្ដាញសង្គម Instagram ដែលជាចំនួនមួយប្រហាក់ប្រហែលនឹងតារាល្បីៗកម្រិតពិភពលោកទៅហើយ៕



