ថ្ងៃប្រកួត MPL KH S7 វគ្គ Playoffs ដែល Flash KH ត្រូវប៉ះជាមួយ See You Soon ខណៈដែល Galaxy Legends ត្រូវប្រកួតជាមួយ Duck Rice Esport ដោយការប្រកួតនៅថ្ងៃទី១៧ ដល់ ២០ ខែតុលា ឆ្នាំ២០២៤ ម៉ោង ១:៣០នាទីរសៀលតទៅ ទីតាំងនៅកោះពេជ្រស៊ីធីហល។

ក្រោយដំណើរការប្រកួតជម្រុះអស់ ៥សប្ដាហ៍ ក្នុងវគ្គ Regular Season រួមមក បានរកឃើញក្រុមដែលត្រូវឡើងមកកាន់ការប្រកួតវគ្គវគ្គ Playoffs ការប្រកួត The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) រដូវកាលទី៧ មាន ៦ក្រុមខ្លាំងរួមមាន៖ ក្រុម See You Soon, Galaxy Legends, Team Flash KH, CFU Gaming, Duck Rice Esport និង PRO Esports។
តារាងកម្មវិធីប្រកួត MPL KH S7 វគ្គ Playoffs នៅថ្ងៃទី១៧ ដល់ ២០ តុលា ២០២៤ ទីតាំងនៅកោះពេជ្រស៊ីធីហល៖

ខណ: ២ក្រុមគឺ ក្រុម Team SV និងក្រុម Team Max ត្រូវបានធ្លាក់ចេញពី ក្រោយឆ្លងកាត់ ៥សប្ដាហ៍រួមដោយមានពិន្ទុកតិចចាងគេ៖

សម្រាប់ក្រុមជើងឯកនៅក្នុងការប្រកួត MPL KH រដូវកាលទី៧នេះ នឹងទទួលបានកៅអីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ M6 World Championship ដែលប្រព្រឹត្តិទៅនៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី នាអំឡុងខែវិច្ឆិកា រហូតដល់ខែធ្នូ ចុងឆ្នាំ២០២៥នេះ ខណ:មានប្រាក់រង្វាន់សរុបប្រមាណជា ១លានដុល្លារ៕


