ក្រុមកីឡាអេឡិចត្រូនិក See You Soon បានយកឈ្នះក្រុម Flash KH ក្នុងលទ្ធផល ៣-០ ខណៈ Galaxy Legends បានយកឈ្នះ Duck Rice Esport ក្នុងលទ្ធផល ៣-២ ប្រកួត The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) រដូវកាលទី៧ វគ្គ Playoffs នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ។

ដូចនេះ See You Soon នឹងត្រូវឡើងទៅជួប CFU Gaming ខណ: Galaxy Legends ត្រូវឡើងទៅជួប Pro Esports នៅវគ្គ Playoffs Upper Bracket Semifinals ប្រកួតនៅថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤នេះ។

ដោយឡែកសម្រាប់ក្រុម Flash KH និង Duck Rice Esport ត្រូវបានធ្លាក់ចេញពីកម្មវិធី។ ការប្រកួតគ្គ Playoffs ធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ ២០ តុលា ២០២៤ ទីតាំងនៅកោះពេជ្រស៊ីធីហល។
កម្មវិធីប្រកួត នៅវគ្គ Playoffs Upper Bracket Semifinals ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤នេះ៖

រំលឹកថា សម្រាប់ក្រុមដែលត្រូវបានឡើងមកកាន់ការប្រកួតវគ្គវគ្គ Playoffs មាន ៦ក្រុមខ្លាំងរួមមាន៖ ក្រុម See You Soon, Galaxy Legends, Team Flash KH, CFU Gaming, Duck Rice Esport និង PRO Esports បន្ទាប់ពីទម្លាក់ក្រុម Team SV និង Team Max។

សម្រាប់ក្រុមជើងឯកនៅក្នុងការប្រកួត MPL KH រដូវកាលទី៧នេះ នឹងទទួលបានកៅអីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ M6 World Championship ដែលប្រព្រឹត្តិទៅនៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី នាអំឡុងខែវិច្ឆិកា រហូតដល់ខែធ្នូ ចុងឆ្នាំ២០២៥នេះ ខណ:មានប្រាក់រង្វាន់សរុបប្រមាណជា ១លានដុល្លារ៕


