ពានអុីខេមបូឌានព្រីមៀរលីគឆ្នាំ២០២៤/២៥ នឹងចាប់ផ្ដើមប្រកួតសប្ដាហ៍ទី១ នៅថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤នេះ ដោយកីឡាករ eFootball តំណាងក្លិបទាំង ១១នៅលីគកំពូលកម្ពុជា នឹងត្រូវប៉ះគ្នាចំនួន៥គូ។

ការប្រកួតអុីខេមបូឌានព្រីមៀរលីគឆ្នាំ២០២៤/២៥ វិញ្ញាសា Console នឹងធ្វើឡើងនៅទីតាំងផ្សាទំនើប U Mall Phnom Penh ចាប់ផ្តើមប្រកួត ម៉ោង ៥:០០ល្ងាចតទៅ។
កម្មវិធីប្រកួតសប្តាហ៍ទី១ មានដូចខាងក្រោម៖

ពានរង្វាន់អុីខេមបូឌានព្រីមៀរលីគឆ្នាំ២០២៤/២៥ ដែលជាការប្រកួតលីគ ក្នុងវញ្ញាសារ Console បញ្ជីឈ្មោះកីឡាករ និងក្លឹបបាល់ទាត់កម្ពុជាទាំង ១១ នៅលីគកំពូលកកម្ពុជា ត្រូវបានចាប់ឆ្នោត រួចរាល់កាលពីថ្ងៃទី២៥ ខែកញ្ញា នៅសណ្ឋាគារ Fairfield by Marriott ខណ: ការប្រកួត នឹងចាប់ផ្តើមពីថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។
គួរបញ្ជាក់ថា សម្រាប់ការប្រកួត អ៊ីខេមបូឌានព្រីមៀរលីគ រដូវកាលឆ្នាំ២០២៣ /២៤ ម្ចាស់ជើងឯក បានទៅលើកកីឡាករ ទឹម វង្សរ៉ាវុទ្ធ (Tim Vongravuth) របស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ក្រោយយកឈ្នះលើកកីឡាករ កីឡាករ Mot Ly តំណាងក្រុមព្រៃវែង កាលពីថ្ងៃទី១៧ មីនា នៅទីលាន The Blue Sports Center៕


