ក្រុមកីឡាអេឡិចត្រូនិក CFU Gaming បានយកឈ្នះក្រុម Galaxy Legends ក្នុងលទ្ធផល ៣-២ ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ប្រកួត The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) រដូវកាលទី៧។

ខណ:ក្រុម Galaxy Legends ត្រូវធ្លាក់ទៅ Lower Bracket Final រងចាំជួបក្រុមឈ្នះរវាង Pro Esports និង See You Soon នៅវគ្គ Playoffs Lower Bracket Semifinals ប្រកួតនៅថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤នេះ។
កម្មវិធីប្រកួត ថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤នេ៖

រំលឹកថា សម្រាប់ក្រុមដែលត្រូវបានឡើងមកកាន់ការប្រកួតវគ្គវគ្គ Playoffs មាន ៦ក្រុមខ្លាំងរួមមាន៖ ក្រុម See You Soon, Galaxy Legends, Team Flash KH, CFU Gaming, Duck Rice Esport និង PRO Esports បន្ទាប់ពីទម្លាក់ក្រុម Team SV និង Team Max។
សម្រាប់ក្រុមជើងឯកនៅក្នុងការប្រកួត MPL KH រដូវកាលទី៧នេះ នឹងទទួលបានកៅអីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ M6 World Championship ដែលប្រព្រឹត្តិទៅនៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី នាអំឡុងខែវិច្ឆិកា រហូតដល់ខែធ្នូ ចុងឆ្នាំ២០២៥នេះ ខណ:មានប្រាក់រង្វាន់សរុបប្រមាណជា ១លានដុល្លារ៕


