ដំណើរការប្រកួតវគ្គ Playoffs រយ:ពេល ៣ថ្ងៃ ពេល​នេះ​បាន​រក​ឃើញ​ក្រុម​ខ្ខ្លាំង​ឡើង​មក​កាន់​វគ្គផ្ដាច់ព្រ័ត្រ​ហើយ គឺក្រុមកីឡាអេឡិចត្រូនិក CFU Gaming នឹង​ត្រូវ​ជួប​ Galaxy Legends ប្រកួត The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) រដូវ​កាល​ទី៧ នៅ​ថ្ងៃនេះ។

CFU Gaming បាន​យក​ឈ្នះក្រុម Galaxy Legends ក្នុងលទ្ធផល ៣-២ ឡើងទៅកាន់​វគ្គផ្ដាច់ព្រ័ត្រ ខណ: Galaxy Legends ត្រូវ​ធ្លាក់​ទៅ Lower Bracket Final និងបាន​ឈ្នះ​ Pro Esports ប្រកួត​នៅ​ថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤។

ការ​ប្រកួត វគ្គផ្ដាច់ព្រ័ត្រ រវាង​ក្រុម CFU Gaming និង Galaxy Legends និងចាប់​ផ្ដើម​ចាប់​ពី​ម៉ោង ១២:០០នាទីថ្ងៃត្រង់​តទៅ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៤ ទីតាំង​នៅកោះពេជ្រស៊ីធីហល។

សម្រាប់​ក្រុម​ជើង​ឯក​នៅក្នុង​ការប្រកួត​ MPL KH រដូវកាលទី៧នេះ នឹង​ទទួល​បាន​កៅអី​ទៅចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ M6 World Championship ដែលប្រព្រឹត្តិទៅនៅ​ទីក្រុង Kuala Lumpur ប្រទេស​ម៉ាឡេស៊ី នាអំឡុងខែវិច្ឆិកា រហូតដល់ខែធ្នូ ចុង​ឆ្នាំ២០២៥នេះ ខណ:មានប្រាក់រង្វាន់សរុបប្រមាណជា ១លាន​ដុល្លារ៕

Share.