ក្រុម CFU Gaming គ្រងជើងឯកជាលើកដំបូង នៅរដូវកាលទី៧ នៃការប្រកួត The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) ក្រោយយកឈ្នះលើក្រុម Galaxy Legends នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។

សម្រាប់ជ័យជម្នះក្លាយជាម្ចាស់ជើងឯក MPL-KH រដូវកាលទី៧នេះ គឺជាលើកដំបូងរបស់ខ្លួន និងក្លាយជាក្រុមតំណាងពីកម្ពុជា ទៅដណ្ដើមប្រាក់រង្វាន់ ១លានដុល្លារ ប្រទេសម៉ាឡេស៊ី ចុងឆ្នាំនេះ។
ក្នុងការចូលរួមប្រកួត MPL KH នេះដែរ ក្រុម CFU Gaming ធ្លាប់ឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រនេះ ២រួមមក កាលពីរដូវកាលទី៤ និងទី៥ ខណ:លើកនេះជាលើកដំបូង និងជាក្រុមទី៤ ដែលបានកាន់ពានមួយនេះបន្ទាប់ពីក្រុម See You Soon, Impunity KH និង Burn X Flash។
ការប្រកួត MPL-KH រដូវកាលទី៧ មានការចូលរួមពី ៨ក្រុមខ្លាំហើយបានប្រមូលផ្តុំទៅដោយកីឡាករអាជីពទាំងក្នុង និងកីឡាករអាជីពពីបរទេសចូលរួមរួមមាន៖ ក្រុម See You Soon, Galaxy Legends, Team Flash KH, CFU Gaming, Duck Rice Esport, PRO Esports, Team Max និងក្រុម Team SV។

សម្រាប់ចំណាត់ថ្នាក់ ប្រកួត MPL-KH រដូវកាលទី៧ រួមមាន៖
- ម្ចាស់ជើងឯក៖ CFU Gamin ទទួលបានប្រាក់រង្វាន់ ១ម៉ឺន ៦ពានដុល្លារ ពាននមួយ និងមានឈ្មោះទៅប្រកួត M6
- ជើងឯករង៖ Galaxy Legends ទទួលបានប្រាក់រង្វាន់ ៨ពានដុល្លារ
- ចំណាត់ថ្នាក់លេខ៣៖ PRO Esport ទទួលបានប្រាក់រង្វាន់ ៥ពានដុល្លារ
- ចំណាត់ថ្នាក់លេខ៤៖ See You Soon ទទួលបានប្រាក់រង្វាន់ ៣ពាន ៥រយដុល្លារ
- ចំណាត់ថ្នាក់លេខ៥៖ Team Flash KH ទទួលបានប្រាក់រង្វាន់ ២ពាន ៥រយ ៥០ដុល្លារ
- ចំណាត់ថ្នាក់លេខ៦៖ Duck Rice Esport ទទួលបានប្រាក់រង្វាន់ ២ពាន ៥រយ ៥០ដុល្លារ
- ចំណាត់ថ្នាក់លេខ៧៖ Team Max ទទួលបានប្រាក់រង្វាន់ ១ពាន ៥រយដុល្លារ
- ចំណាត់ថ្នាក់លេខ៨៖ Team SV ទទួលបានប្រាក់រង្វាន់ ១ពាន ៥រយដុល្លារ
ប្រវត្តិក្រុមទាំង ៤ដែលធ្លាប់ជាម្ចាស់ពាន MPL KH កន្លងមក រួមមាន៖
- MPL-KH រដូវកាលទី១៖ ម្ចាស់ជើងឯកក្រុម See You Soon
- MPL-KH រដូវកាលទី២៖ ម្ចាស់ជើងឯកក្រុម Impunity KH
- MPL-KH រដូវកាលទី៣៖ ម្ចាស់ជើងឯកក្រុម Burn X Flash
- MPL-KH រដូវកាលទី៤៖ ម្ចាស់ជើងឯកក្រុម Burn X Flash
- MPL-KH រដូវកាលទី៥៖ ម្ចាស់ជើងឯកក្រុម See You Soon
- MPL-KH រដូវកាលទី៦៖ ម្ចាស់ជើងឯកក្រុម See You Soon
- MPL-KH រដូវកាលទី៧៖ ម្ចាស់ជើងឯកក្រុម CFU Gaming

សម្រាប់ក្រុមជើងឯកនៅក្នុងការប្រកួត MPL KH រដូវកាលទី៧នេះ នឹងទទួលបានកៅអីទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកវិញ្ញាសា Mobile Legends: Bang Bang ដែលមានឈ្មោះថា M6 World Championship។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ M6 World Championship គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដែលនឹងធ្វើឡើងទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ដែលមានក្រុមខ្លាំងៗមកពីជុំវិញពិភពលោក ខណ:មានប្រាក់រង្វាន់សរុបរហូតដល់ ១លានដុល្លារ៕


