ការប្រកួតពានរង្វាន់កីឡា (eCambodian Premier League 2024/25) បានបញ្ចប់ការប្រកួតសប្តាហ៍ទី២ ហើយដោយក្រុមកងយោធពលខេមរភូមិន្ទ បានត្រឹមស្មើគ្នាជាមួយបឹងកេត ដោយលទ្ធផល ១-១ ខណៈក្រុមភ្នំពេញក្រោន ឈ្នះមហាផ្ទៃ ដោយលទ្ធផល ៥-២ ​ធ្វើ​ឡើង​នៅទីតាំងផ្សាទំនើប U Mall Phnom Penh ។

លទ្ធផលសរុបការប្រកួតសប្តាហ៍ទី២៖

ពានរង្វាន់អុីខេមបូឌានព្រីមៀរលីគឆ្នាំ២០២៤/២៥ ដែល​ជាការប្រកួតលីគ ក្នុងវញ្ញាសារ Console បញ្ជី​ឈ្មោះកីឡាករ និងក្លឹបបាល់ទាត់កម្ពុជាទាំង ១១ នៅ​លីគកំពូលកកម្ពុជា ​ត្រូវ​បានចាប់ឆ្នោត រួច​រាល់​កាល​ពី​ថ្ងៃទី២៥ ខែកញ្ញា នៅសណ្ឋាគារ Fairfield by Marriott ខណ: ការប្រកួត នឹងចាប់ផ្តើមពីថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤​ខាងមុខ​នេះ។

គួរបញ្ជាក់ថា សម្រាប់​ការប្រកួត អ៊ីខេមបូឌានព្រីមៀរលីគ រដូវ​កាល​ឆ្នាំ២០២៣ /២៤ ​ម្ចាស់​ជើងឯក បាន​ទៅ​លើកកីឡាករ ទឹម វង្សរ៉ាវុទ្ធ (Tim Vongravuth) របស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ក្រោយ​យក​ឈ្នះ​លើក​កីឡាករ កីឡា​ករ Mot Ly តំណាង​ក្រុម​ព្រៃវែង កាល​ពី​ថ្ងៃទី១៧ មីនា នៅទីលាន The Blue Sports Center៕

Share.