ក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ​ធ្លាក់ទៅឈរ​ចំណាត់ថ្នាក់​លេខ​១៨១ ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក ​(FIFA Ranking)​ ប្រចាំខែតុលា ឆ្នាំ​២០២៤​ ពោលគឺ​ថយចុះ​១​ចំណាត់ថ្នាក់​បើ​ធៀប​នឹង​ខែកញ្ញា​ ក្រោយ​ឈ្នះ១ប្រកួត និងបរាជ័យ១ប្រកួត។

២ប្រកួតរបស់កម្ពុជា នៅថ្ងៃ FIFA Days៖
– កម្ពុជា ៣-២ ឆាយនីស តៃប៉ិ
– កម្ពុជា ០-៣ ហុងកុង។

ចំណាត់​ថ្នាក់​​ក្រុម​ទាំង ​១១​ប្រចាំ​តំបន់​អាស៊ាន៖
-លេខ ១ តំបន់អាស៊ាន៖ ថៃ (លេខ៩៤)
-លេខ ២ តំបន់អាស៊ាន៖ វៀតណាម (លេខ១១៩)
-លេខ ៣ តំបន់អាស៊ាន៖ ឥណ្ឌូណេស៊ី (លេខ១៣០)
-លេខ ៤ តំបន់អាស៊ាន៖ ម៉ាឡេស៊ី (លេខ១៣៣)
-លេខ ៥ តំបន់អាស៊ាន៖ ហ្វីលីពីន (លេខ១៤៥)
-លេខ ៦ តំបន់អាស៊ាន៖ សិង្ហបុរី (លេខ១៦២)
-លេខ ៧ តំបន់អាស៊ាន៖ មីយ៉ាន់ម៉ា (លេខ១៦៥)
-លេខ ៨ តំបន់អាស៊ាន៖ កម្ពុជា (លេខ១៨១)
-លេខ ៩ តំបន់អាស៊ាន៖ ប្រ៊ុយណេ (លេខ១៨៤)
-លេខ ១០ តំបន់អាស៊ាន៖ ឡាវ (លេខ១៨៧)
-លេខ ១១ តំបន់អាស៊ាន៖ ទីម័រខាងកើត (លេខ១៩៦)៕

Share.