ពាន​អុីខេមបូឌានព្រីមៀរលីគឆ្នាំ២០២៤/២៥ បានឈានដល់ការ​ប្រកួត​សប្ដាហ៍ទី៣ ដោយនៅ​ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤នេះ កីឡាករ eFootball ​តំណាង​ក្លិប​ទាំង ១១នៅលីគកំពូលកម្ពុជា នឹង​ត្រូវ​ប៉ះគ្នា​ចំនួន៥គូ ខណៈការប្រកួតវិញ្ញាសា Console នឹង​ធ្វើ​ឡើង​នៅទីតាំងផ្សាទំនើប U Mall Phnom Penh ចាប់ផ្តើមប្រកួត ម៉ោង ៥:០០ល្ងាច​តទៅ។

កម្មវិធីប្រកួតសប្តាហ៍ទី៣

ពានរង្វាន់អុីខេមបូឌានព្រីមៀរលីគឆ្នាំ២០២៤/២៥ ដែល​ជាការប្រកួតលីគ ក្នុងវញ្ញាសារ Console បញ្ជី​ឈ្មោះកីឡាករ និងក្លឹបបាល់ទាត់កម្ពុជាទាំង ១១ នៅ​លីគកំពូលកកម្ពុជា ​ត្រូវ​បានចាប់ឆ្នោត រួច​រាល់​កាល​ពី​ថ្ងៃទី២៥ ខែកញ្ញា នៅសណ្ឋាគារ Fairfield by Marriott ខណ: ការប្រកួត នឹងចាប់ផ្តើមពីថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤​ខាងមុខ​នេះ។

គួរបញ្ជាក់ថា សម្រាប់​ការប្រកួត អ៊ីខេមបូឌានព្រីមៀរលីគ រដូវ​កាល​ឆ្នាំ២០២៣ /២៤ ​ម្ចាស់​ជើងឯក បាន​ទៅ​លើកកីឡាករ ទឹម វង្សរ៉ាវុទ្ធ (Tim Vongravuth) របស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ក្រោយ​យក​ឈ្នះ​លើក​កីឡាករ កីឡា​ករ Mot Ly តំណាង​ក្រុម​ព្រៃវែង កាល​ពី​ថ្ងៃទី១៧ មីនា នៅទីលាន The Blue Sports Center៕

Share.