ត្បូងឃ្មុំ៖ ដៃ របាំងស្បៃមុងមិនក្រោម១០០កន្លែងនោះទេ ដែលបានដាក់ពង្រាយស្ទាក់ចាប់ត្រីតូចធំ ចេញពីព្រែកចូលទៅទន្លេមេគង្គនារដូវទឹកសម្រកនេះ ។ បទល្មើសនេសាទកើតពេញបន្ទុកចំណុចព្រែកពាមជីលាំង និងដៃព្រែកតូចៗ មាន. ព្រែកការហែ ព្រែកការឆុង ព្រែកអំបែង ព្រែកអូរអន្ទង់ ព្រែកអង្កាម ចុងព្រែក បឹងក្វាវ និង កំពង់រ័ត្ន ។

ល។ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ត្រូវបានក្រុមល្មើសដាក់ពង្រាយដៃ របាំងស្បៃមុង រាប់រយកន្លែង យ៉ាងសំញ៉ែងទាំងយប់ ទាំងថ្ងៃ ដើម្បីប្រមូលត្រី តូច ធំ និងកូនត្រីរាប់សិបទូកក្នុង១យប់ៗ  តែគេគ្មានឃើញជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបនោះទេ ។  បងប្អូនប្រជានេសាទរកត្រីជាលក្ខណៈគ្រួសារ បានបញ្ជាក់ឲ្យដឹងថា ជារៀងរាល់ថ្ងៃ ពួកគាត់តែងតែឃើញទូកអួន និងថ្នងរុញដោយម៉ាស៊ីនជាច្រើនគ្រឿង ព្រមទាំងដាក់របាំងស្បៃមុងយ៉ាងគគ្រឹគគ្រេង នៅចំណុចព្រែកខាងលើនោះ គ្មានការបង្ក្រាបទេ ។ 

ប្រជានេសាទបានឲ្យដឹងទៀតថា ពួកគាត់ដាក់លប ឆ្នុក ទ្រូ ជាដើម តែត្រូវជលផលចាប់ដកហូតមិនឲ្យរកទេ ។ តែបើឲ្យលុយជំនាញនោះទើបរកត្រីបាន ថែមទាំងឲ្យជួយលក្ខការណ៍ទៀត បើលេចឮដល់អ្នកផ្សេងៗ ពួកគេមិនឲ្យដាក់ លប ឆ្នុក ទ្រូ បន្តទៀតទេ ចំណែកបក្ខពួកក្រុមគ្នាគេវិញ យកទូកអូសអួនដោយម៉ាស៉ីន និងរបាំងស្បៃមុង នៅព្រែកពាមជីលាំង ក្នុងស្រុកក្រូចឆ្មារ គឺចេញធ្វើសកម្មតែម្តង  អូសអួនរបាំងស្បៃមុងរាប់គីឡូមែត្រ ។ បទល្មើសនេសាទជាងមួយរយកន្លែង សុទ្ធតែប្រើឧបករណ៍នេសាទខុសច្បាប់ ហើយក្រុមនេះធ្វើសកម្មភាពពេញដងព្រែកជារៀងរាល់ថ្ងៃមិនដែលឃើញមន្ត្រីជំនាញជល់ផល និងសមត្ថកិច្ចនៅទីនោះបង្ក្រាបឡើយ ។  ករណីនេះដែរ យើងបានទាក់ទងតាមទូរស័ព្ទទៅលោក គឹម ដារិទ្ធ ( ហៅត្រេន ) នាយសង្កាត់រដ្ឋបាលជលផលក្រូចឆ្មារ តែមិនអាចសុំការបំភ្លឺបានឡើយ ។ 

ដូចគ្នានេះដែរ យើងបានសុំការបំភ្លឺទៅលោក អៀម ម៉ាយ៉ុងរី  នាយខណ្ឌជលផលខេត្តត្បូងឃ្មុំតាមទូរស័ព្ទជាច្រើនដង ដោយចូលហើយតែមិនលើកទទួល ៕

អត្ថបទ៖ អាចារ្យលាក់

Share.