
កីឡាករ សុខ ចាន់ឌីណា របស់ក្រុមភ្នំពេញក្រោន បន្តឈរកំពូលតារាងគិតត្រឹមសប្តាហ៍ទី៣ នៃកាប្រកួតពានរង្វាន់កីឡាអេឡិចត្រូនិច (eCambodian Premier League) រដូវកាលទី២ ឆ្នាំ២០២៤-២៥ ក្រោយឆ្លងកាត់៣ប្រកួតឈ្នះ២ និងចាញ់១មានចំនួន ៧ពិន្ទុក្នុងដៃ។
តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី៣៖

កម្មវិធីប្រកួតសប្តាហ៍ទី៣៖

ពានរង្វាន់អុីខេមបូឌានព្រីមៀរលីគឆ្នាំ២០២៤/២៥ ដែលជាការប្រកួតលីគ ក្នុងវញ្ញាសារ Console បញ្ជីឈ្មោះកីឡាករ និងក្លឹបបាល់ទាត់កម្ពុជាទាំង ១១ នៅលីគកំពូលកកម្ពុជា ត្រូវបានចាប់ឆ្នោត រួចរាល់កាលពីថ្ងៃទី២៥ ខែកញ្ញា នៅសណ្ឋាគារ Fairfield by Marriott ខណ: ការប្រកួត នឹងចាប់ផ្តើមពីថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។

គួរបញ្ជាក់ថា សម្រាប់ការប្រកួត អ៊ីខេមបូឌានព្រីមៀរលីគ រដូវកាលឆ្នាំ២០២៣ /២៤ ម្ចាស់ជើងឯក បានទៅលើកកីឡាករ ទឹម វង្សរ៉ាវុទ្ធ (Tim Vongravuth) របស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ក្រោយយកឈ្នះលើកកីឡាករ កីឡាករ Mot Ly តំណាងក្រុមព្រៃវែង កាលពីថ្ងៃទី១៧ មីនា នៅទីលាន The Blue Sports Center៕



