ប្រកួត​កីឡាអុកចត្រង្គកម្ពុជា បាន​បញ្ចប់​រួចរាល់​នឹង​បាន​រក​ឃើញ​អ្នក​ឈ្នះ​មេដាយ​តាម​វិញ្ញានិមួយមួយ គឺក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ឈ្នះ​មេដាយ​ច្រើន​ជាងគេចំនួន ៤គ្រឿង ក្រោយ​ដំណើរ​ការប្រកួតចាប់​ពី​ថ្ងៃទី៣០ តុលា ដល់​ថ្ងៃទី១ វិច្ឆិកា ២០២៤។

ជាលទ្ធផល​សម្រាប់ជ័យលាភី​ ស្ថាប័ន/ខេត្តរាជធានីចួលរួម សរុប ៩ មាន​ដូច​ខាង​ក្រោម៖

សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បាន​បញ្ជូន​កីឡាករចំនួន ៦៣នាក់ ស្ថាប័ន/ខេត្តរាជធានីចួលរួម សរុប ៩ រួមមាន៖ ១.ក្រសួងមហាផ្ទៃ ២.ក្រសួងការពារជាតិ ៣.ខេត្តកំពង់ចាម ៤.ខេត្តកណ្តាល​ ៥.ខេត្តមណ្ឌលគីរី  ៦.ខេត្តកំពត ៧.ខេត្តកំពង់សោម ៨.ខេត្តប៉ៃលិន និង ៩.រាជធានីភ្នំពេញ លើកចំនួន ៤វិញ្ញាសា ប្រភេទកីឡាអុកចត្រង្គ ប្រកួតកីឡាជាតិលើកទី៤ ដែល​ប្រកួតចាប់ផ្តើមពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២៤។ 

  • វិញ្ញាសាចំនួន ៤ ដែលនឹងដាក់ប្រកួតសម្រាប់រយៈពេល ៣ថ្ងៃ ក្នុងនោះមាន
  • វិញ្ញាសាបុរស ១ ទល់ ១ រយៈពេល ៥នាទី
  • វិញ្ញាសាបុរស ១ ទល់ ១ រយៈពេល ៦០នាទី
  • វិញ្ញាសាបុរស ២ ទល់ ២ រយៈពេល ៦០នាទី
  • វិញ្ញាសាបុរស ៣ ទល់ ៣ រយៈពេល ៦០នាទី 

គួរបញ្ជាក់ថា ក្រសួងអប់រំ ធ្លាប់រៀបចំព្រឹត្តិការណ៍នេះ ៣លើករួចហើយ ដែលលើកទី១ នៅឆ្នាំ២០១៦ លើកទី២ នៅឆ្នាំ២០១៨ និងលើកទី៣ នៅឆ្នាំ២០២២។ ខណ:ពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៦:៣០នាទី នៅក្នុងពហុកីឡដ្ឋានជាតិ (អូឡាំពិក)៕

Share.