ព្រឹត្តិការណ៍ M6 World Championship នឹងត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ ស្របពេលដែលការប្រកួតជ្រើសរើសជើងឯកតាម តាមប្រទេស និងតំបន់ ក៏បានរកឃើញរួចរាល់ផងដែរ ទាំង ១៥ក្រុម ខណ:មួយក្រុមទៀត នឹងត្រូវធ្វើការប្រកួតជ្រើសចេញពី Wild Card។

សមាភាពក្រុមទាំង ១៥ដែលសម្រាប់ការប្រកួត M6 នាពេលខាងមុខនេះ នឹងរង់ចាំ ១ក្រុមទៀតដែលត្រូវប្រកួត Wild Card ដើម្បីមាន កៅអីបង្គ្រប់ ១៦ក្រុម សម្រាប់ការប្រកួត Swiss Stage ព្រឹត្តិការណ៏ M6 World Championship 2024។

សមសភាពក្រុមដែលត្រូវប្រកួតជម្រុះ Wild Card ឆាប់ៗនេះ៖

ក្រុម CFU Gaming កម្ពុជា គ្រងជើងឯកជាលើកដំបូង នៅរដូវកាលទី៧ នៃការប្រកួត The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) ក្រោយយកឈ្នះលើក្រុម Galaxy Legends នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។

អ្វីដែលគួរឲ្យចាប់អារម្មណសម្រាប់ ព្រឹត្តិការណ៍ M6 World Championship នៅឆ្នាំនេះ គឺជាការប្រកួតដែលប្រើសប្រាស់រូបមន្តថ្មី។


សម្រាប់ក្រុមជើងឯកនៅក្នុងការប្រកួត MPL KH រដូវកាលទី៧នេះ នឹងទទួលបានកៅអីទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកវិញ្ញាសា Mobile Legends: Bang Bang ដែលមានឈ្មោះថា M6 World Championship។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ M6 World Championship គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដែលនឹងធ្វើឡើងទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ដែលមានក្រុមខ្លាំងៗមកពីជុំវិញពិភពលោក ខណ:មានប្រាក់រង្វាន់សរុបរហូតដល់ ១លានដុល្លារ៕


