សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នៅ​រសៀល​ថ្ងៃទី១១ ខែវិច្ឆិកានេះ បាន​រៀបចំសន្និសិត​សារព័ត៌មាន ស្ដី​ពី​ការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ សម្រាប់​វិញ្ញាសា Mobile Legend Bang Bang និង វិញ្ញាសា eFootball។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ អគ្គលេខាធិការក្រសួងព័ត៌មាន និង​ជាប្រធាន​សហប័ន្ធ​កីឡាអេឡិចត្រូនិកកម្ពុជា បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​ប្រធាន​សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ពិត​ជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​ដែល​បាន​ឃើញ​ពី​សមិទ្ធផលថ្មី សម្រាប់​ក្រុម​កីឡាការិនីរបស់​យើង ដែល​ត្រៀម​តំណាង​កម្ពុជា​ទៅប្រកួត​ជើង​ឯក​ពិភព​លោក​នា​ពេល​ខាង​មុន ក៏​ដូច​ជា​កីឡាករ​ដទៃ​ទៀត។

ឯកឧត្តម បាន​បន្ត​ថា​សម្រាប់​វិស័យ​ E-Sports នេះ​គឺ​ជា​វិស័យមួយ​ដែលមាន​ការ​ដើរ​លឿន​មែន​ទែនប្រសិន​បើ​យើង​តាម​មិន​ទាន់​សភាព​ការណ៍ គឺ​យើង​ដើរ​មិន​ទាន់​គេ​ទេ តែ​យ៉ាង​ណា​មិញ​សម្រាប់​កម្ពុជា ក៏​មិន​យឺត​ដែរថ្បិត​ថាយើង​ដើរ​ក្រោយ​គេ​បន្តិ​ក៏​ពិត​​មែននៅក្នុង​តំបន់ ប៉ុន្តែ​សម្រាប់​ដំណើរ​របស់​យើង​មិន​យឺត​ទេ នេះ​ក៏​ដោយ​សារ​គោលនិយោបាល់​របស់​រាជរដ្ឋភិបាល ពិសេស​វិស័យ​ E-Sports នេះ​គឺ​ជា​វិស័យ​ដែល​មិន​មាន​ការ​អន់​ថយ​ឡើយ។

ក្នុង​នោះ​ផង​ដែរសម្រាប់កីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ការបើកចុះឈ្មោះពីថ្ងៃទី៣១ ខែតុលា ដល់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្រាប់វិញ្ញាសា MLBB  និង eFootball Mobile ។ ក្រោយពីបើកការចុះឈ្មោះរយៈពេល ៦ថ្ងៃ ទទួលបានក្រុមចូលរួមចំនួន ៣៧៦ក្រុមលើវិញ្ញាសា MLBB និង ៨១៤នាក់លើ វិញ្ញាសា eFootball Mobile។

សម្រាប​ការប្រកួតជម្រុះតាម Online  ​ត្រូ​វបានធ្វើ​ឡើង​តាម​ការ​បរិច្ឆេត​ដូច​ខាង​ក្រោម៖

  • វិញ្ញាសា eFootball ពី៦ ខែវិច្ឆិកា ឆ្នាំ២០២៤
  • វិញ្ញាសា MLBB ចាប់ពីថ្ងៃ៨ វិច្ឆិកា ឆ្នាំ២០២៤ 

ការប្រកួត Offline នៅ T..Y Center

  • វិញ្ញាសា eFootball នៅថ្ងៃទី១៩ ដល់ ២០ វិច្ឆិកា ឆ្នាំ២០២៤
  • វិញ្ញាសា MLBB នៅថ្ងៃទី២៣ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ២០២៤

រូបមន្តនៃការប្រកួត

  • វិញ្ញាសា MLBB ៖ ប្រកួតជម្រុះ Online ជ្រើសររើសយក៨ ទៅប្រកួត Offline រហូតដល់ផ្តាច់ព្រ័ត្រ។ (៧ Invited MPL & Academy T.Y)
  • វិញ្ញាសា eFootball ៖ ប្រកួតជម្រុស Online ជ្រើសរើសយក៣២ក្រុម ទៅប្រកួត Offline រហូតដល់ផ្តាច់ព្រ័ត្រ

ក្រុម ៨ ដែលឈ្នះការប្រកួតជម្រុះ នឹងត្រូវប៉ះគ្នាជាមួយក្រុម ៨ ដែលត្រូវបានអញ្ជើញដោយផ្ទាល់ មកកាន់វគ្គ ១៦ក្រុមចុងក្រោយនេះ ប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ សម្រាប់​វិញ្ញាសា Mobile Legend Bang មាន​ដូច​ខាង​ក្រោម។


ការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ប្រាក់រង្វាន់សរុបចំនួន ១៦លានរៀន ក្នុង​នោះ​សម្រាប់រៀនវិញ្ញាសា MLBB មានប្រាក់រង្វាន់ ១២.៥ លានរៀល៖

  • លេខ១៖ ៦ លានរៀល
  • លេខ២៖ ៤លានរៀល
  • លេខ៣៖ ២,៥លានរៀល

វិញ្ញាសា Efootball មានប្រាក់រង្វាន់ ៣,៥ លានរៀល 

  • លេខ១៖ ១.៤ លានរៀល
  • លេខ២៖ ១.២ លានរៀល
  • លេខ៣៖ ៩០០,000 រៀល 

ក្រៅពីរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បាន​លើក​ឡើង​ថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នឹងបញ្ជូនក្រុមកីឡាការិនីមកពីក្រុម CFU Serendipity (MLBB) តំណាងក្រុមជម្រើសជាតិ (ANGKOR WARRIORS) ចូលរួមប្រកូត ជើងឯកពិភពលោក លើកទី១៦ នៅរាជធានីរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីតពី ថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ នៅពេលនោះសហព័ន្ធនឹងចូលមហាសន្និបាតប្រចាំឆ្នាំរបស់ សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ (IESF)ផងដែរ។

ឯកឧត្តម បន្ត​ថា បន្ទាប់មក ក្រុមកីឡាករនិងកីឡាការិនី ជម្រើសជាតិ (ANGKOR WARRIORS ) នឹងទៅចូលរួមប្រកួត ASIAN ESPORTS GAMES 2024 ដែលសហព័ន្ធនឹងបញ្ជូនកីឡា២វិញ្ញាសាគឺ  MLBB FEMALE និង eFootball Mobile នៅប្រទេសថៃពី ថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ តែវិញ្ញាសា eFootball Mobile ប្រកួតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤៕

Share.