ក្រុមកីឡាការិនីអ្នកចម្បាំងអង្គរកម្ពុជា បានកក់កៅអីទៅវគ្គ Playoff នៃព្រឹត្តិការណ៍ជើងឯកពិភពលោកលើកទី១៦ (IESF – International Esports Federation 16th World Esports Championship 2024) វិញ្ញាសា Mobile Legends: Bang Bang បន្ទាប់ពីធ្វើបានយ៉ាងល្អក្នុងវគ្គសន្សំពិន្ទុ ពូល B ក្នុងលទ្ធផល ឈ្នះ ៤ ចាញ់ ១។

សម្រាប់លទ្ធផល ៤ប្រកួតរបស់ក្រុមកីឡាការិនីអ្នកចម្បាំងអង្គរកម្ពុជា វគ្គជម្រុះក្នុងពូល B មានដូចខាងក្រោម៖
- ប្រកួតទី១៖ ឈ្នះ អាហ្សង់ទីន
- ប្រកួតទី២៖ ឈ្នះកូឡុំប៊ី
- ប្រកួតទី៣៖ ឈ្នះ ម៉ុងហ្គោលី
- ប្រកួតទី៤៖ ឈ្នះនេប៉ាល់
- ប្រកួតទី៥៖ ចាញ់ អ៊ុយក្រែន
តារាងចំណាត់ថ្នាក់

ក្រុមកីឡាការិនីមកពីក្រុម CFU Serendipity (MLBB) តំណាងក្រុមជម្រើសជាតិ (ANGKOR WARRIORS) បានចូលរួមប្រកូត ជើងឯកពិភពលោក លើកទី១៦ នៅរាជធានីរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីតពី ថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្រុមដែលបានកកកៅអីវគ្គ Playoff មានដូចខាងក្រោម៖

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបញ្ជូន ក្រុមកីឡាការិនីអ្នកចម្បាំងអង្គរកម្ពុជា នៃព្រឹត្តិការណ៍ជើងឯកពិភពលោកលើកទី១៦ (IESF – International Esports Federation 16th World Esports Championship 2024) វិញ្ញាសា Mobile Legends: Bang Bang កាលពីថ្ងៃទី១៤ វិច្ឆិកាកន្លងទៅ។ នៅពេលនោះសហព័ន្ធនឹងចូលមហាសន្និបាតប្រចាំឆ្នាំរបស់ សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ (IESF)ផងដែរ។

បន្ទាប់មក ក្រុមកីឡាករនិងកីឡាការិនី ជម្រើសជាតិ (ANGKOR WARRIORS ) នឹងទៅចូលរួមប្រកួត ASIAN ESPORTS GAMES 2024 ដែលសហព័ន្ធនឹងបញ្ជូនកីឡា២វិញ្ញាសាគឺ MLBB FEMALE និង eFootball Mobile នៅប្រទេសថៃពី ថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ តែវិញ្ញាសា eFootball Mobile ប្រកួតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ។

