យោងតាម​ការ​ផ្សព្វផ្សាយ​លើ​ផេក​របស់​ក្រុម ព្រះសុរិយា​ បាន​ប្រកាស​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​ឱ្យ​ដឹង​ថា​ លោក​​ជំទាវ​ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ​៥០០ដុល្លារ​ ដើម្បី​ទិញ​ម៉ាស៊ីន ចាក់រ៉ូឡូ ដើម្បី​ប្រើប្រាស់​សម្រាប់​​ការ​ថត​ចម្លង​រ៉ូឡូ​ចម្រៀង​ ល្ខោន​និយាយ​ ​កម្មវិធី​អប់រំផ្សេងៗនៅ​​សេសសល់​ពី​របប​ខ្មែរ​ក្រហម​ និង​ក្នុង​សម័យរដ្ឋ​កម្ពុជា​ដើម្បី​ទុក​ជា​​ឯកសារ​ ក្នុង​វិស័យ​សិល្បៈ​ខ្មែរ​ទៅ​អនាគត​។

​នេះ​មិនមែន​ជា​លើក​ដំបូង​​ឡើយ​​ដែល​លោក​ជំទាវ​ជាមាតា​មនុស្ស​ធម៌​រូប​នេះ​ បាន​ចូលរួម​​ក្នុង​ការ​កសាង​និង​អភិរក្សសម្បត្តិ​បេតិកភ័ណ្ឌជាតិ​​​ ព្រោះ​កន្លង​ៗមក​លោក​ជំទាវ​តែង​តែ​ចូលរួម​យ៉ាង​សកម្ម​និង​ខ្លាំង​ក្លា​​លើ​គ្រប់​វិស័យ ដោយ​ក្នុង​​វិស័យ​​ពុទ្ធចក្រ​មានដូច​ជា​ ជួសជុល​វត្ត​ និងកសាង​ព្រះ​វិហារ​ជាដើម​​។

ជា​ការ​កត់​សម្គាល់​​ លោកជំទាវ ម៉ៅ ម៉ាល័យ​ កែ គឹមយ៉ាន បាន​ចូលរួម​យ៉ាង​សកម្មក្នុងលើក​ស្ទួយ​និង​ទ្រទ្រង់​​វិស័យ​ពុទ្ធសាសនា​​​រហូត​ត្រូវបាន​គណៈសង្ឃពុទ្ធសាសនាកម្ពុជា សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់សម្រេចផ្តល់គោរម្យងារជា «អគ្គមហា​ឧបាសិកា​ពុទ្ធសាសនូបត្ថម្ភក៍» កាល​ពី​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១កន្លង​ទៅ​នេះ​៕

Telegram-Troryorng
Share.