ក្រុម Team Max បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ពី​ព្រឹត្តិការណ៍​ប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ វិញ្ញាសា Mobile Legends: Bang Bang ដែលទទួលបានជ័យជំនះលើកក្រុម Galaxy Legends ក្នុងលទ្ធផល ៣ទល់១ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ កាល​ពី​ល្ងាច​ ថ្ងៃទី២៤ វិច្ឆិកា ២០២៤។

​ព្រឹត្តិការណ៍​ប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ សម្រាប់វិញ្ញាសា MLBB  ដោយ​មាន​រហូតដល់ ៣៧៦ក្រុមបាន​ធ្វើ​ការប្រកួត​ជម្រុះតាម Online  ​ចាប់ពីថ្ងៃ៨ វិច្ឆិកា ឆ្នាំ២០២៤។ ការប្រកួត Offline នៅ T..Y Center វិញ្ញាសា MLBB នៅថ្ងៃទី២៣ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ២០២៤

រូបមន្តនៃការប្រកួត

  • វិញ្ញាសា MLBB ៖ ប្រកួតជម្រុះ Online ជ្រើសររើសយក៨ ទៅប្រកួត Offline រហូតដល់ផ្តាច់ព្រ័ត្រ។ (៧ Invited MPL & Academy T.Y)

ការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ប្រាក់រង្វាន់សរុបចំនួន ១៦លានរៀន ក្នុង​នោះ​សម្រាប់រៀនវិញ្ញាសា MLBB មានប្រាក់រង្វាន់ ១២.៥ លានរៀល៖

  • លេខ១៖ Team Max ទទួលបានប្រាក់រង្វាន់ ៦ លានរៀល
  • លេខ២៖ Galaxy Legends ទទួលបានប្រាក់រង្វាន់ ៤លានរៀល
  • លេខ៣៖ Pro E-Sport Cambodian ទទួលបានប្រាក់រង្វាន់ ២,៥លានរៀល៕

Share.