ក្រុមកីឡាករនិងកីឡាការិនី ជម្រើសជាតិ (ANGKOR WARRIORS ) បាននឹងកំពុងមានវត្តមានចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ Asian Esports Games 2024 សម្រាប់វិញ្ញាសា Mobile Legend Bang Bang ផ្នែកនារី។

ក្នុងនោះសម្រាប់ការប្រកួត នឹងចាប់ផ្ដើមនៅថ្ងៃទី២៥ វិច្ឆិកានេះ ដែលមានក្រុមកីឡាការិនីអាជីពចូលរួមរហូតដល់ ២០ប្រទេស ប្រមូលផ្ដុំប្រជែងជើងឯកនៅទឹកដីប្រទេសថៃ។

សម្រាប់កម្មវិធីប្រកួតក្រុមកីឡាករនិងកីឡាការិនី ជម្រើសជាតិកម្ពុជា នៅថ្ងៃទី២៥ វិច្ឆិកា នេះមានដូចខាងក្រោម៖



សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបញ្ចូនក្រុមកីឡាករនិងកីឡាការិនី ជម្រើសជាតិ (ANGKOR WARRIORS ) នឹងទៅចូលរួមប្រកួត ASIAN ESPORTS GAMES 2024 មាន២វិញ្ញាសាគឺ MLBB FEMALE និង eFootball Mobile នៅប្រទេសថៃពី ថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ តែវិញ្ញាសា eFootball Mobile ប្រកួតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។
គួរបញ្ជាផងដែរថា កាលបីពេលថ្មីនេះ ក្រុមកីឡាករនិងកីឡាការិនី ជម្រើសជាតិ (ANGKOR WARRIORS ) បានបញ្ចប់ភារកិច្ចនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក (World Esports Championship) ឬ IESF WEC 2024 លើកទី១៦ សម្រាប់វិញ្ញាសារ MLBB ផ្នែកនារី នៅរាជធានី រីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ឃើញថាក្រុមនារី E-Sports កម្ពុជា ឈ្នះមេដាយប្រាក់ជាលើកដំបូង៕

