ក្រុមកីឡាករនិងកីឡាការិនី ជម្រើសជាតិ (ANGKOR WARRIORS ) នឹងត្រូវមានភារកិច្ចសំខាន់នៅថ្ងៃទី២៧ វិច្ឆិកានេះ នៅក្នុងព្រឹត្តិការណ៍ Asian Esports Games 2024 សម្រាប់វិញ្ញាសា Mobile Legend Bang Bang ផ្នែកនារី។

ក្នុងនោះក្រុមនារី E-Sport កម្ពុជា នឹងត្រូវ ប៉ះចិន នៅវគ្គ៤ក្រុមចុងក្រោយ Lower Bracket (BO3) ឈ្នះឡើងទៅកាន់ Lower Bracket Final ខណ:ហ្វីលីពីន ប៉ះ ឥណ្ឌូណេស៊ី វគ្គ Upper Bracket Fina ឈ្នះឡើងទៅកាន់ Gran Final ក្រុមចាញ់ធ្លាប់មក Lower Bracket Final។
ខាងក្រោយនេះគឺជាលទ្ធផលប្រកួតនៅក្នុងវគ្គ Play Off៖

ក្នុងនោះសម្រាប់ការប្រកួត បានចាប់ផ្ដើមនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៧ វិច្ឆិកា ២០២៤ ដែលមានក្រុមកីឡាការិនីអាជីពចូលរួមរហូតដល់ ២០ប្រទេស ប្រមូលផ្ដុំប្រជែងជើងឯកនៅទីក្រុមបាងកក ប្រទេសថៃ។
រំលឹកថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបញ្ចូនក្រុមកីឡាករនិងកីឡាការិនី ជម្រើសជាតិ (ANGKOR WARRIORS ) នឹងទៅចូលរួមប្រកួត Asian Esports Games 2024 នៅប្រទេសថៃពី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
គួរបញ្ជាផងដែរថា កាលបីពេលថ្មីនេះ ក្រុមកីឡាករនិងកីឡាការិនី ជម្រើសជាតិ (ANGKOR WARRIORS ) បានបញ្ចប់ភារកិច្ចនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក (World Esports Championship) ឬ IESF WEC 2024 លើកទី១៦ សម្រាប់វិញ្ញាសារ MLBB ផ្នែកនារី នៅរាជធានី រីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ឃើញថាក្រុមនារី E-Sports កម្ពុជា ឈ្នះមេដាយប្រាក់ជាលើកដំបូង៕


