ក្រុមកីឡាករនិងកីឡាការិនី ជម្រើសជាតិ (ANGKOR WARRIORS ) បញ្ចប់ភារកិច្ចនៅក្នុងព្រឹត្តិការណ៍ Asian Esports Games 2024 សម្រាប់វិញ្ញាសា Mobile Legend Bang Bang ផ្នែកនារី ត្រឹមចំណាត់ថ្នាក់លេខ៤ ក្រោយចាញ់ក្រុមនារីចិន។


ក្នុងនោះក្រុមនារី E-Sport កម្ពុជា បានចាញ់ក្រុមនារីចិន នៅវគ្គ៤ក្រុមចុងក្រោយ Lower Bracket (BO3)។ ដូចនេះក្រុមននារីចិន នឹងឡើងទៅកាន់ Lower Bracket Final ជួបហ្វីលីពីន នៅវគ្គ Upper Bracket Fina ក្រុមឈ្នះឡើងទៅកាន់ Gran Final ជួបក្រុមនារីឥណ្ឌូណេស៊ី កំពុងឈរចាំ។

ព្រឹត្តិការណ៍ Asian Esports Games 2024 សម្រាប់វិញ្ញាសា Mobile Legend Bang Bang ផ្នែកនារី បានចាប់ផ្ដើមនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៧ វិច្ឆិកា ២០២៤ ដែលមានក្រុមកីឡាការិនីអាជីពចូលរួមរហូតដល់ ២០ប្រទេស ប្រមូលផ្ដុំប្រជែងជើងឯកនៅទីក្រុមបាងកក ប្រទេសថៃ។
សម្រាប់ចំណាត់ថ្នាក់ក្រុមទាំង ២០ដែលបានចូលរួម ចាប់ពីលេខ៤ ដល់លេខ២០ បានរកឃើញហើយ រួមមានដូចខាងក្រោ៖
- លេខ៤៖ កម្ពុជា
- លេខ៥-៦៖ មីយ៉ាន់ម៉ា, វៀតណាម
- លេខ៧-៨៖ ម៉ាឡេស៊ី, អារ៉ាប៊ីសាអូឌីត
- លេខ៩-១២៖ ម៉ុងហ្គោលី, ហុងកុង, ឡាវ, នេប៉ាល់
- លេខ១៣-១៦៖ ថៃ, កៀហ្ស៊ីស៊ីស្ថាន, អ៊ីរ៉ង់, ប្រ៊ុយណេ
- លេខ១៧-២០៖ អ៊ូសបេគីស្ថាន, ទីម័រខាងកើត, បង់ក្លាដែស និងស្រីលង្កា។
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបញ្ចូនក្រុមកីឡាករនិងកីឡាការិនី ជម្រើសជាតិ (ANGKOR WARRIORS ) នឹងទៅចូលរួមប្រកួត Asian Esports Games 2024 នៅប្រទេសថៃពី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
គួរបញ្ជាផងដែរថា កាលបីពេលថ្មីនេះ ក្រុមកីឡាករនិងកីឡាការិនី ជម្រើសជាតិ (ANGKOR WARRIORS ) បានបញ្ចប់ភារកិច្ចនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក (World Esports Championship) ឬ IESF WEC 2024 លើកទី១៦ សម្រាប់វិញ្ញាសារ MLBB ផ្នែកនារី នៅរាជធានី រីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ឃើញថាក្រុមនារី E-Sports កម្ពុជា ឈ្នះមេដាយប្រាក់ជាលើកដំបូង៕


