ក្រុមតំណាងកម្ពុជា CFU Gaming នឹងត្រូវប្រកួតបើកឆាកប៉ះក្រុម NIP Flash របស់សិង្ហបុរិ នៅថ្ងៃនេះ ក្នុងព្រឹត្តិការណ៍ M6 World Championship ក្រោយការប្រកួតជ្រើសរើសជើងឯកតាម តាមប្រទេស និងតំបន់ ក៏បានរកឃើញរួចរាល់។

សមាភាពក្រុមទាំង ១៥ដែលសម្រាប់ការប្រកួត M6 រួមជាមួយ ១ក្រុមទៀតដែលត្រូវប្រកួត Wild Card គឺក្រុម ULFHEDNAR បង្គ្រប់ ១៦ក្រុម សម្រាប់ការប្រកួត Swiss Stage ព្រឹត្តិការណ៏ M6 World Championship 2024។
កម្មវិធីប្រកួត វគ្គ Swiss Stage នៅថ្ងៃទី២៨ វិច្ឆិកា ២០២៤នេះ៖


អ្វីដែលគួរឲ្យចាប់អារម្មណសម្រាប់ ព្រឹត្តិការណ៍ M6 World Championship នៅឆ្នាំនេះ គឺជាការប្រកួតដែលប្រើសប្រាស់រូបមន្តថ្មី។



ក្រុម CFU Gaming កម្ពុជា គ្រងជើងឯកជាលើកដំបូង នៅរដូវកាលទី៧ នៃការប្រកួត The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) ក្រោយយកឈ្នះលើក្រុម Galaxy Legends នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ M6 World Championship គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដែលនឹងធ្វើឡើងទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ដែលមានក្រុមខ្លាំងៗមកពីជុំវិញពិភពលោក ខណ:មានប្រាក់រង្វាន់សរុបរហូតដល់ ១លានដុល្លារ៕


