នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានប្រកាសអំពីការចាកចេញរបស់លោក JEAN BOTIOBA ពីតួនាទីគ្រូបង្វឹក ក្រោយចប់សប្តាហ៍ទី១៤ នៅលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥។

ដូច្នេះលោក JEAN BOTIOBA ក្លាយជាគ្រូបង្វឹកទី២ បន្ទាប់ពីលោក ប្រាក់ សុវណ្ណារ៉ា ចែកផ្លូវជាក្រុមបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ ក្រោយចាប់ផ្តើមរដូវកាលធ្វើមិនសូវបានល្អ។

បច្ចុប្បន្នក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ឈរលេខរៀងទី១២ ឈ្នះ៣ ស្មើ២ និងចាញ់៧ មាន១១ពិន្ទុប៉ុណ្ណោះ ក្រោមការដឹកនាំរបស់លោក JEAN BOTIOBA។

ថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ជំនួបរវាង ISI ដង្កោសែនជ័យ ប៉ះជាមួយសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ សប្ដាហ៍ទី១៤ នៃលីគកំពូលកម្ពុជា គឺជាការដឹកនាំលើកចុងក្រោយរបស់លោក JEAN BOTIOBA មុនផ្លាស់ប្តូរតួនាទី៕

Share.