ក្រុមកីឡាការិនី ជម្រើសជាតិឥណ្ឌូណេស៊ី បានក្លាយជាម្ចាស់ជើងឯក នៅក្នុងព្រឹត្តិការណ៍ Asian Esports Games 2024 សម្រាប់វិញ្ញាសា Mobile Legend Bang Bang ក្រោយយកឈ្នះហ្វីលីពីន ៤-២ នៅវគ្គផ្ដាច់ព្រ័ត្រ។

សម្រាប់ដំណើរជ័យជម្នះរបស់ក្រុមកីឡាការិនី ជម្រើសជាតិឥណ្ឌូណេស៊ី បានយកឈ្នះក្រុមខ្លាំងៗ នៅវគ្គ Play Off មានដូចជា ឈ្នះវៀតណាម ២-០ (Upper Bracket QFs (Bo3)) ឈ្នះ ម៉ាឡេស៊ី ២-០ (Upper Bracket SFs (Bo3)) ឈ្នះ ហ្វីលីពីន ២-០ (Upper Bracket Final (Bo3)) និងវគ្គ Grand Final (Bo7) យកឈ្នះ ហ្វីលីពីន ៤-២។

ព្រឹត្តិការណ៍ Asian Esports Games 2024 សម្រាប់វិញ្ញាសា Mobile Legend Bang Bang ផ្នែកនារី បានចាប់ផ្ដើមនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៧ វិច្ឆិកា ២០២៤ ដែលមានក្រុមកីឡាការិនីអាជីពចូលរួមរហូតដល់ ២០ប្រទេស ប្រមូលផ្ដុំប្រជែងជើងឯកនៅទីក្រុមបាងកក ប្រទេសថៃ។
សម្រាប់ចំណាត់ថ្នាក់ក្រុមទាំង ២០ដែលបានចូលរួម ក្នុងព្រឹត្តិការណ៍ Asian Esports Games 2024 មានដូចខាងក្រោ៖
- ជើងឯក៖ ឥណ្ឌូណេស៊ី
- ជើងឯករង៖ ហ្វីលីពីន
- លេខ៣៖ ចិន
- លេខ៤៖ កម្ពុជា
- លេខ៥-៦៖ មីយ៉ាន់ម៉ា, វៀតណាម
- លេខ៧-៨៖ ម៉ាឡេស៊ី, អារ៉ាប៊ីសាអូឌីត
- លេខ៩-១២៖ ម៉ុងហ្គោលី, ហុងកុង, ឡាវ, នេប៉ាល់
- លេខ១៣-១៦៖ ថៃ, កៀហ្ស៊ីស៊ីស្ថាន, អ៊ីរ៉ង់, ប្រ៊ុយណេ
- លេខ១៧-២០៖ អ៊ូសបេគីស្ថាន, ទីម័រខាងកើត, បង់ក្លាដែស និងស្រីលង្កា។

គួរបញ្ជាផងដែរថា កាលបីពេលថ្មីនេះ ក្រុមកីឡាករនិងកីឡាការិនី ជម្រើសជាតិឥណ្ឌូណេស៊ី ក៏បាក្លាយជាម្ចាស់មេដាយមាស នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក (World Esports Championship) ឬ IESF WEC 2024 លើកទី១៦ សម្រាប់វិញ្ញាសារ MLBB ផ្នែកនារី នៅរាជធានី រីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត៕


