ក្រុម​តំណាង​កម្ពុជា CFU Gaming ធ្វើ​បាន​យ៉ាង​ល្អដោយ​យក​ឈ្នះ​ទៅលើក្រុម​ម្ចាស់ផ្ទះ Team Vamos នៅវគ្គ Swiss Stage ថ្ងៃទី៣។ ៣ប្រកួត​កន្លងមកនៅ នៅវគ្គ Swiss Stage ឈ្នះ២ ចាញ់១ ឈ្នះ NIP Flash ចាញ់ Fnatic ONIC និងឈ្នះ Team Vamos ក្នុងព្រឹត្តិការណ៍ M6 World Championship។

ដូច​នេះសម្រាប់​ក្រុម CFU Gaming កម្ពុជា ខ្វះតែមួយជំហានទៀតតែប៉ុណ្ណោះ នឹងធ្វើការ Secured ជាមួយនឹងវគ្គ Knockout Stage ក៍ដូចជា TOP 8 ដោយប្រកួត​នៅ​ថ្ងៃស្អែក នឹង​ត្រូវ​ជួប​ក្រុម Team Spirit។

សមាភាព​ក្រុម​ទាំង ១៥​ដែលសម្រាប់ការប្រកួត M6 រួម​ជាមួយ ១​ក្រុមទៀតដែលត្រូវប្រកួត Wild Card គឺក្រុម ULFHEDNAR បង្គ្រប់ ១៦ក្រុម សម្រាប់ការប្រកួត Swiss Stage ព្រឹត្តិការណ៏ M6 World Championship 2024។

កម្មវិធីប្រកួត​ វគ្គ Swiss Stage នៅ​ថ្ងៃទី២៨ វិច្ឆិកា ២០២៤នេះ៖

ព្រឹត្តិការណ៍ M6 World Championship នៅ​ឆ្នាំនេះ គឺ​ជា​ការប្រកួត​ដែល​ប្រើសប្រាស់រូបមន្តថ្មី៖

ក្រុម CFU Gaming កម្ពុជា គ្រងជើង​ឯកជាលើកដំបូង នៅរដូវ​កាល​ទី៧ នៃការ​ប្រកួត The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) ក្រោយ​យក​ឈ្នះ​លើ​ក្រុម​ Galaxy Legends នៅវគ្គផ្ដាច់​ព្រ័ត្រ​ កាល​ពី​រាត្រី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ M6 World Championship គ្រោងនឹង​ចាប់​ផ្ដើម​ពីថ្ងៃទី២១ ខែវិច្ឆិកា រហូត​ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥  ដែល​នឹង​ធ្វើឡើង​ទីក្រុង Kuala Lumpur ប្រទេស​ម៉ាឡេស៊ី ដែល​មាន​ក្រុម​ខ្លាំង​ៗមកពី​ជុំវិញពិភពលោក ខណ:​មាន​ប្រាក់​រង្វាន់​សរុប​រហូត​ដល់ ១លាន​ដុល្លារ៕

Share.