ក្រុម CFU Gaming កម្ពុជា ខ្វះតែមួយជំហានទៀតតែប៉ុណ្ណោះ នឹងធ្វើការ Secured ជាមួយនឹងវគ្គ Knockout Stage ក៍ដូចជា TOP 8 ដោយប្រកួតនៅថ្ងៃនេះ នឹងត្រូវជួបក្រុម Team Spirit ក្នុងព្រឹត្តិការណ៍ M6 World Championship វេលាម៉ោង ៦:០០នាទីល្ងាច។

ក្រុមតំណាងកម្ពុជា CFU Gaming ធ្វើបានយ៉ាងល្អដោយយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ Team Vamos នៅវគ្គ Swiss Stage ថ្ងៃទី៣។ ៣ប្រកួតកន្លងមកនៅ នៅវគ្គ Swiss Stage ឈ្នះ២ ចាញ់១ ឈ្នះ NIP Flash ចាញ់ Fnatic ONIC និងឈ្នះ Team Vamos ។
កម្មវិធីប្រកួត វគ្គ Swiss Stage នៅថ្ងៃទី៣ ធ្នូ ២០២៤នេះ៖


ព្រឹត្តិការណ៍ M6 World Championship នៅឆ្នាំនេះ គឺជាការប្រកួតដែលប្រើសប្រាស់រូបមន្តថ្មី៖


ក្រុម CFU Gaming កម្ពុជា គ្រងជើងឯកជាលើកដំបូង នៅរដូវកាលទី៧ នៃការប្រកួត The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) ក្រោយយកឈ្នះលើក្រុម Galaxy Legends នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ M6 World Championship គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដែលនឹងធ្វើឡើងទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ដែលមានក្រុមខ្លាំងៗមកពីជុំវិញពិភពលោក ខណ:មានប្រាក់រង្វាន់សរុបរហូតដល់ ១លានដុល្លារ៕


