ភ្នំពេញ៖ ផ្សារធំថ្មីនៅតែមានភាពមមាញឹក បើទោះបីផ្សារផ្សេងៗមានសភាពស្ងាត់ក៏ដោយ ដោយប្រមូលផ្ដុំទៅដោយភ្ញៀវទេសចរជាតិនិងអន្តរជាតិ និងអ្នកចូលទិញទំនិញមិនថាម្ហូបអាហារនិងវត្ថុអនុស្សាវរីយ៍សព្វបែបយ៉ាងនោះទេ។

មិនថាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬក៏ថ្ងៃឈប់សម្រាកនោះទេ ផ្សារធំថ្មីក៏នៅតែមមាញឹក ទោះបីផ្សារផ្សេងៗក្នុងរាជធានីភ្នំពេញមិនសូវមានអតិថិជនចូលទិញទំនិញឬក៏ទស្សនាក៏ដោយ ហើយនៅទីនេះក៏ប្រមូលផ្ដុំទៅដោយអាជីវករលក់វត្ថុអនុស្សាវរីយ៍ ខោអាវ បន្លែត្រីសាច់ និងទំនិញសព្វសារពើ ដែលអាចឲ្យភ្ញៀវជាតិនិងអន្តរជាតិក៏ដូចជាអតិថិជនទូទៅចូលទិញទំនិញបានយ៉ាងសប្បាយចិត្ត។

គណៈគ្រប់គ្រងផ្សារក៏បានរៀបចំសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ដោយមានសន្តិសុខយាមកាមប្រចាំការដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាពិសេសអ្នកចូលទិញទំនិញនៅក្នុងផ្សារធំថ្មីនេះផងដែរ។

