ក្រុម CFU Gaming កម្ពុជា បានបរាជ័យក្រោមថ្វីដៃរបស់ក្រុម Team Spirit ក្នុងលទ្ធផល ២-១ ធ្លាក់ទៅលេងនៅជុំទី៥ ដើម្បីដណ្ដើកៅអីឡើងទៅកាន់វគ្គ Knockout Stage ក៍ដូចជា TOP 8 ក្នុងព្រឹត្តិការណ៍ M6 World Championship។

យ៉ាងមិញនៅថ្ងៃនេះ នឹងការប្រកួត ៣គូ ដែលនឹងមាន ៣ក្រុមធ្លាក់ចេញពីការប្រកួត M6 និង ៣ក្រុមទៀតឡើងទៅជុំទី៥ ជាមួយ CFU Gaming របស់កម្ពុជា៖

ឆ្លងកាត់ការប្រកួត កន្លងមកក្នុវព្រឹត្តិការណ៍ M6 វគ្គ Swiss Stage ក្រុមកម្ពុជា ធ្វើបានយ៉ាងល្អ ដោយយកឈ្នះក្រុម NIP Flash របស់សិង្ហបុរី តែបានចាញ់ក្រុមខ្លាំង Fnatic ONIC ហ្វីលីពីន និងឈ្នះ Team Vamos តែត្រូវបានបរាជ័យ ក្រុម Team Spirit ក្នុងលទ្ធផល ២-១ ធ្លាក់ទៅលេងនៅជុំទី៥ បន្តឱកាសឡើងវគ្គ វគ្គ Knockout Stage។
រំលឹកថា ក្រុម CFU Gaming កម្ពុជា គ្រងជើងឯកជាលើកដំបូង នៅរដូវកាលទី៧ នៃការប្រកួត The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) ក្រោយយកឈ្នះលើក្រុម Galaxy Legends នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ M6 World Championship គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដែលនឹងធ្វើឡើងទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ដែលមានក្រុមខ្លាំងៗមកពីជុំវិញពិភពលោក ខណ:មានប្រាក់រង្វាន់សរុបរហូតដល់ ១លានដុល្លារ៕


