បើទោះក្រុម CFU Gaming កម្ពុជា បានបរាជ័យក្រោមថ្វីដៃរបស់ក្រុម Team Spirit ក្នុងលទ្ធផល ២-១ ធ្លាក់ទៅលេងនៅជុំទី៥ ក៏ពិតមែន តែក៏នៅមានឱកាសមួយនទៀត ដោយត្រូវក្រុមខ្លាំងម្ចាស់ពាន MSC និងជាម្ចាស់ផ្ទះគឺក្រុម Selangor Red Giants ដើម្បីដណ្ដើកៅអីឡើងទៅកាន់វគ្គ Knockout Stage ក៍ដូចជា TOP 8 ក្នុងព្រឹត្តិការណ៍ M6 World Championship។

កម្មវិធីប្រកួតថ្ងៃនេះ មាន៣គូ ដែលនឹងមាន ៣ក្រុមធ្លាក់ចេញពីការប្រកួត M6 និង ៣ក្រុមទៀតឡើងទៅកាន់វគ្គ Knockout Stage ក៍ដូចជា TOP 8 ក្នុងព្រឹត្តិការណ៍ M6 World Championship៖

ឆ្លងកាត់ការប្រកួត កន្លងមកក្នុវព្រឹត្តិការណ៍ M6 វគ្គ Swiss Stage ក្រុមកម្ពុជា ធ្វើបានយ៉ាងល្អ ដោយយកឈ្នះក្រុម NIP Flash របស់សិង្ហបុរី តែបានចាញ់ក្រុមខ្លាំង Fnatic ONIC ហ្វីលីពីន និងឈ្នះ Team Vamos តែត្រូវបានបរាជ័យ ក្រុម Team Spirit ក្នុងលទ្ធផល ២-១ ធ្លាក់ទៅលេងនៅជុំទី៥ បន្តឱកាសឡើងវគ្គ វគ្គ Knockout Stage។
រំលឹកថា ក្រុម CFU Gaming កម្ពុជា គ្រងជើងឯកជាលើកដំបូង នៅរដូវកាលទី៧ នៃការប្រកួត The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) ក្រោយយកឈ្នះលើក្រុម Galaxy Legends នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ M6 World Championship គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដែលនឹងធ្វើឡើងទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ដែលមានក្រុមខ្លាំងៗមកពីជុំវិញពិភពលោក ខណ:មានប្រាក់រង្វាន់សរុបរហូតដល់ ១លានដុល្លារ៕


