សិល្បៈជាតិ៖ ក្រោយ​ពី​ប្រកាស​បេក្ខភាព​ទាំង២ផ្នែក មាន​ខាង​ស្ត្រី និង​បុរស ដែល​បាន​ជាប់​នៅ​ក្នុង​កម្មវិធី​ Miss & Mister Supranational 2025 រួច​ បាន​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍ជាខ្លាំង​ព្រោះ​មាន​បេក្ខភាព​ស្អាតៗ ច្រើន ប៉ុន្តេ​អ្វី​ដែល​កាន់​តែ​គួរ​ឱ្យចាប់​អារម្មណ៍ថែមទៀតនោះ​គឺ មាន​ស្ត្រី​ស្អាត​៣ រូប​មក​ពីវេទិកា​ប្រកួត​សម្រស់​នឹង​ក្លាយ​ជា​ Mentors នៃ​កម្មវិធី​ ខណៈ​ដែល​តម្រុយ​មាន​បេក្ខភាពសក្ដិសម​ជាច្រើន​ត្រូវ​បាន​លើក​យកមក​បង្ហាញ។

យោង​តាម​ដំណឹង​ខ្សឹបខ្សៀវខ្លះ និង​តាម​រយៈ​ផេក​គាំទ្រ​បវរកញ្ញាខ្លះ​ គេ​ឃើញ​មាន​ការ​បញ្ចេញ​ឈ្មោះ​អតីត​ Queen ពីវេទិកា​ប្រកួត​សម្រស់​ ទាំង​ក្នុង​ស្រុក និង​បេក្ខភាព​ដែល​បាន​ចេញ​ទៅ​តំណាង​ប្រទេស​នៅ​លើ​វេទិកា​អន្តរជាតិ​​ច្រើន​រូប​។

សម្រាប់​​អ្នក​ដែល​អាច​នឹង​ក្លាយ​ជា​ Mentors នៅ​ក្នុង​កម្មវិធីប្រកួត​សម្រស់​នោះ​មាន​ កញ្ញា ភឹម ស្រីនោ ហៅ ណាណូ កញ្ញា រឿនណាត កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍ កញ្ញា អ៊ិន លក្ខិណា អ្នក​នាង ងិន ម៉ារ៉ាឌី កញ្ញា ចន សុទិម៉ា ស្រីស្អាត សៃហ្វុន កញ្ញា សំណាង អេលីណា និង​ កញ្ញា កុយ អេនណា ផង​ដែរ។

សម្រាប់​ប្រិយមិត្ត​អ្នក​អាន​សារព័ត៌មាន​ត្រយង យល់យ៉ាងណាដែរ? ប្រសិន​បើ​ឱ្យ​ជ្រើសរើស​តើ​នឹង​រើស​យក​ស្រីស្អាត​រូប​ណា ជា​ Mentors ដែរ?

Share.