ការប្រកួតវគ្គ Knockout Stage ក៍ដូចជា TOP 8 ថ្ងៃទី៣ ក្នុងព្រឹត្តិការណ៍ M6 World Championship ដោយ Team Vamos ជួប Team Spirit និង Selangor Red Giant ជួប NIP Flash ការប្រកួត BO5 នឹងត្រូវរកឃើញ ២ក្រុម ធ្លាក់ចេញ ខណ:ក្រុមដែលឈ្នះនឹងឡើងទៅកាន់វគ្គបន្ត នៅថ្ងៃនេះ។


ព្រឹត្តិការណ៍ M6 World Championship បានចាប់ផ្ដើមពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីរកឃើញម្ចាស់ជើងឯក ដែលធ្វើឡើងទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ដែលមានក្រុមខ្លាំងៗមកពីជុំវិញពិភពលោក ខណ:មានប្រាក់រង្វាន់សរុបរហូតដល់ ១លានដុល្លារ៕

