កំពត ៖ រដ្ឋបាលខេត្តកំពត ត្រៀមរៀបចំរួចជាស្រេច សម្រាប់ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ដែលនឹងរៀបចំឡើងនៅថ្ងៃទី១៣ ១៤ ១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខឆាប់ៗនេះហើយ ។



ពិធីបុណ្យសមុទ្រដែលនឹងប្រព្រឹត្តទៅនៅថ្ងៃខាងមុខនេះ ក្រោមប្រធានបទ “ អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ ” នេះបើតាមរដ្ឋបាលខេត្តបានផ្សព្វផ្សាយ ប្រារព្វធ្វើឡើង នៅមាត់ព្រែកកំពត ជាប់ស្ពាន ឥន្ធនូ ខេត្តកំពត ចាប់ពីថ្ងៃទី១៣ ១៤ ១៥ ខែធ្នូ ឆ្នាំ២០២៤ ។






ការតៀមរៀបចំ ឃើញថាមកដល់ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ គ្រប់ហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត តាមបណ្តាអង្គភាព មន្ទីរ រួមទាំងកងកម្លាំងផង បានរៀបចំរួចជាស្រេច ការៀបចំតាមដងផ្លូវ នានាក្នុងទីរួមខេត្ត អនាម័យ បរិស្ថានស្អាត សោភ័ណ្ឌភាពល្អ ។








ដើម្បីមោទភាព ក្នុងឱកាសបុណ្យសមុទ្រ ដែលប្រព្រឹត្តទៅនៅថ្ងៃខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ អញ្ជើញទៅ លេងកម្សាន្ត ៕
អត្ថបទ៖ តាតុងសែនជ័យ

