កំពង់ស្ពឺ ៖ ក្រុមអ្នកញៀនល្បែងសុីសងប្រជល់មាន់ ទោះជាអាជ្ញាធរ សមត្ថកិច្ចរឹតបន្តឹងប៉ុណ្តឹងហើយ នៅឆ្លៀត លួចប្រមូលផ្តុំបើកលេងទៀត តែលាក់បាំងពីសមត្ថកិច្ចមិនជិត ត្រូវបានចុះទៅបង្ក្រាបឃាត់ខ្លួនបាន៨នាក់ ម៉ូតូ២៩គ្រឿង និងសម្ភារៈមួយចំនួនទៀត។

ប្រតិបត្តិការខាងលើបានធ្វើឡើងដោយកម្លាំងស្នងការខេត្ត និងកម្លាំងអធិការដ្ឋានស្រុក កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅ ចំណុ ចចំការស្វាយ ស្ថិតនៅក្នុងភូមិ ទី៣ ឃុំយាយម៉ៅពេជ្រនិ ល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

អ្នកញៀនល្បែងឃាតើខ្លួនបាន៨នាក់៖ ទី១ ឈ្មោះ កង សំណាង ភេទប្រុស អាយុ ៥៣ ឆ្នាំមុខរបរ បាញ់ថ្នាំស្វាយ រស់ភូមិសែនរុងរឿងបី ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហា ។ ទី២ ឈ្មោះ សុខ ទាម ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប រស់នៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ទី៣ ឈ្មោះ សូត្រ ចិន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប រស់នៅភូមិ ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ទី៤ ឈ្មោះ ស សារិទ្ធ ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ រត់ម៉ូតូឌុប រស់ភូមិ៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ទី៥ ឈ្មោះ ហែម អ៊ុច ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរ ចាំចំការ រស់នៅភូមិ៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ទី៦ ឈ្មោះ ជា រី ភេទប្រុស អាយុ ៥៨ មុខរបរ រត់ឌុប រស់នៅភូមិ៤ ឃុំ ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ទី៧ ឈ្មោះ វ៉ា គឹមសេង ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ កម្មករបាញ់ថ្នាំស្វាយ រស់នៅភូមិសែនជ័យ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ទី៨ ឈ្មោះ ហៀង រតនា ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខ របរ រត់ឌុប រស់នៅភូមិ៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ហើយក្រៅពីឃាត់ខ្លួនមនុស្ស សមត្ថកុច្ចដកហូតបានម៉ូតូចំនួន២៩គ្រឿង មានជល់ចំនួន៤ក្បាល (ងាប់) និងសម្ភារៈមួយចំនួនទៀត ។ ក្រោយពីបង្ក្រាបឃាត់ខ្លួនបានក្រុមអ្នកលេងល្បែង រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំយកទៅស្នងការខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

