កំពង់ចាម÷ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នេះ បានសហការជាមួយ អាជ្ញាធរស្រុកកងមាស ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលបានចំនួន១ករណី ដកហូតសម្ភារៈមួយចំនួនយកមកបំផ្លាញចោល។ 

មន្ត្រីរដ្ឋបាលជលផលបានឲ្យដឹងថា ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកកងមាស អាជ្ញាធរឃុំស្តៅ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាលស្តៅ និងមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលបានចំនួន០១ករណី ដោយបាមចុះរុះរើរបាំងផ្ចិតព្រែកចំនួន ០៥កន្លែង សរុបប្រវែង ៣៥ម៉ែត្រ បង្គោលចម្រឹង ៦៤ដើម លបឬស្សីចំនួន ០២គ្រឿង នៅចំណុចតាមដងព្រែកអន្លង់គគី ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ 

ក្រោយការចុះបង្រ្កាបករណីខាងលើ កម្លាំងបានបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាលស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ ៕

អត្ថបទ÷អាចារ្យលាក់

Share.